© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
អតីតសង្សាររបស់សត្យា ដែលបានបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ពេលនេះបានលេចមុខមាត់មកម្តងទៀត ក្នុងសភាពជាជនពិការ។ កាលីកា គឺជាមនុស្ស ស្រីសុភាពស្លូតបូត និងមានចំណេះដឹងខ្ពង់ខ្ពស់។ នាងមានចិត្តស្មោះត្រង់ជាមួយសត្យា ទោះត្រូវលះបង់ជីវិតរហូតធ្លាក់ខ្លួនពិការជើងក៏ដោយ។
ម៉ាឡែន ដើម្បីតែចង់បំបែកនីកាចេញពីសត្យា នាងបានយកនារីម្នាក់នេះជាខែលក្នុងការធ្វើឲ្យនីកា និងសត្យាមានបញ្ហាជាមួយគ្នា។ ម៉ាឡែន បានញុះញ៉ង់កាលីកាឲ្យ នៅតែមានចិត្តទៅលើសត្យា ហើយធ្វើយ៉ាងណាដណ្តើមសត្យាយកមកវិញ។ នាងបានលើកទឹកឲ្យកាលីកា មានក្តីសង្ឃឹមជានិច្ចចំពោះស្នេហាដែលបាត់បង់ទៅនេះឲ្យត្រឡប់មកវិញ។
ដំណើរសាច់រឿងមកដល់វគ្គនេះ ជាចំណងបញ្ហាស្នេហាត្រីកោណរវាង នីកា កាលីកា និងសត្យា ដែលអ្នកទាំងបីអាចនឹងមានការមិនយល់ពីគ្នាទៅវីញទៅមក ដោយសារតែល្បិចបញ្ឆោតរបស់ម៉ាឡែន។ កាលីកា ថ្វីត្បិតតែសត្យាមានប្រពន្ធក៏ពិតមែន ក៏ប៉ុន្តែគេនៅតែគិតថា សត្យាគឺជាមនុស្សសំខាន់សម្រាប់ខ្លួន ហើយរក្សារចិត្តកាយរង់ចាំសត្យាជារៀងរហូត។
តើសាច់រឿងនឹងទៅជាយ៉ាងណា នៅពេលដែលកាលីកាព្រមតាមការញុះញ៉ង់ លើកទឹកចិត្តពីម៉ាឡែនហើយនោះ? ហើយនីកា នឹងដោះស្រាយរឿងផ្ទាល់ខ្លួននេះ បានដោយវិធីណា? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «មន្តស្នេហ៍ចៅស្រី» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៧ ចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍៕
ដោយ៖ សិរីរដ្ឋ