© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជនមួយចំនួនប្រហែលជានៅចងចាំតារាចម្រៀងលោក ទេព អាណាក់ ដែលជាម្ចាស់បទ ចាញ់បាល់ ដ៏ល្បីល្បាញមួយរូប ប៉ុន្តែមួយរយៈចុងក្រោយនេះហាក់មិនសូវឃើញលោកបង្ហាញវត្តមាននៅលើឆាកតន្ត្រីប៉ុន្មានឡើយ។ ដើម្បីរំលឹកទៅកាន់បទចម្រៀងរបស់លោកចាស់ៗពីមុនពីកម្មវិធីតន្ត្រី Freshy Happy Concert ក៏បានអញ្ជើញរូបលោកឡើងមកបកស្រាយបទចម្រៀងទាំងនោះទៅកាន់ទស្សនិកជន ហាក់បីដូចជារំលឹកឡើងវិញនូវអនុស្សាវរីយ៏របស់លោកជាមួយអ្នកគាំទ្រផងដែរ។ តើបទអ្វីខ្លះដែលលោកនឹងលើកយកមកបកស្រាយក្នុងកម្មវិធី? តើបទអ្វីដែលទស្សនិកជនចង់ស្តាប់?
នៅមានតារាចម្រៀងប្រុសដែលកំពុងតែទទួលបានភាពល្បីល្បាញមួយរូបទៀតគឹនាយ ចឺម លោកក៏នឹងឡើងមកបកស្រាយបទចម្រៀងពីរោះៗសម្រាប់អ្នកគាំទ្រ និងទស្សនិកជន។ មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងស្រីពីរដួងកញ្ញា ដា សុមាវត្តី និងកញ្ញា ហ៊ិន លីនដា ក៏មកចូលរួមចែករំលែកភាពសប្បាយរីករាយជាមួយបទចម្រៀងជាច្រើនបទផងដែរ។
ទទួលយកភាពសប្បាយរីករាយទាំងនេះជាមួយកម្មវិធីតន្ត្រី Freshy Happy Concert ផ្សាយផ្ទាល់នៅថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត