© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយពីទំនាក់ទំនងរបស់លក្ខិណា និងកាយ កូនម្ចាស់ក្រុមហ៊ុន ត្រូវបានបញ្ចប់ នាងក៏នៅតែមានអារម្មណ៍នៅដិតជាប់នឹងអំពើល្អរបស់ឆូក ដែលត្រឹមតែជាបុគ្គលិកធម្មតាម្នាក់ដដែល ។ ម្តាយរបស់លក្ខិណា ហេតុតែចង់បានកូនប្រសារជាអ្នកមាន សុខចិត្តចំណាយដើមទុនជាច្រើន ធ្វើជាមន្តអាគមដាក់ស្នេហ៍នាយកាយ ប៉ុន្តែដូចជាគេនិយាយថា ស្នេហ៍មិនឈ្នះស្និទ្ធ លក្ខិណា និងកាយ នៅតែមិនបានជួបគ្នា។
ឆូក កាលពីមុនបានត្រឹមតែជាមនុស្សគ្មានតម្លៃសម្រាប់ម្តាយលក្ខិណា ប៉ុន្តែគេនៅតែព្យាយាមធ្វើអំពើល្អមកលើគ្រួសាររបស់នាង។ រាល់ពេលដែល នាងមានបញ្ហានៅក្នុងក្រុមហ៊ុន ឆូកតែងតែលូកដៃ ជួយការពារនាងនៅពីក្រោយគ្រប់ពេល។ អំពើល្អអស់ទាំងនេះ បានធ្វើឲ្យបេះដូងរបស់លក្ខិណាមិនអាចបំភ្លេចឆៃ ហើយទៅស្រវ៉ាយកមនុស្សប្រុសផ្សេងបានទេ។
ថ្ងៃមួយ ម្តាយលក្ខិណាបានជួបនឹងរឿងស៊យទាំងព្រឹក ដោយមានការឈ្លោះប្រកែក ពីមេក្រុមម្ចាស់បំណុល ហើយប៉ុនប៉ងចង់ធ្វើបាបគាត់ទៀតផង។ សំណាងល្អ ដែលឆូកមកជួយទាន់ ហើយការពារមិនឲ្យពួកជនដៃដល់មករករឿង និងបង្កជាបញ្ហា។ ក្រោយមកទៀត ដោយសារតែមើលឃើញពីទឹកចិត្តល្អរបស់ឆូក ម្តាយរបស់លក្ខិណា ចាប់ផ្តើមបើកឱកាស ឲ្យពួកគេទាំងពីរទាក់ទងគ្នាដោយមិនខ្លាចក្រែងចិត្តគាត់ដូចពីមុនទៀតទេ។
តើលក្ខិណា នៅជួបរឿងស៊យក្នុងជីវិតបន្តទៀតឬយ៉ាងណា? បើម្តាយរបស់នាង ទទួលស្គាល់ពីទំនាក់ទំនងស្នេហារវាងនាង និងឆូកទៅហើយនោះ? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង« សង្សារកំពូលស៊យ» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៕
ដោយ៖ សិរីរដ្ឋ