© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សម្រស់ស្រស់ស្អាត និងសុខភាពល្អ គឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់គ្នា មិនថាប្រុស ឬ ស្រីឡើយ! ហេតុដូច្នេះហើយ ទើបស្ថានីយទូរទស្សន៍ភីអិនអិន បាននាំយកនូវកម្មវិធីថ្មីមួយមានឈ្មោះថា Suptar Shopping ដែលបង្ហាញពីផលិតផលថែរក្សាសម្រស់ និងសុខភាពមកពីប្រទេសថៃ ដោយធានាបានទាំងគុណភាព និងតម្លៃសមរម្យ។
តាមរយៈ កម្មវិធី Suptar Shopping លោកអ្នកនឹងបានជួបជាមួយអ្នកឯកទេសផ្នែកសម្ផស្ស និងសុខភាព ដែលនឹងបង្ហាញជូននូវមុខទំនិញជាច្រើនមុខ សុទ្ធសឹងតែជាផលិតផលដែលអាចទ្រទ្រង់រាងកាយអោយមាំមួន និងក្មេងជាងវ័យ តម្រូវសម្រាប់បុរស និងស្រ្តី។ ជាពិសេសគ្រប់ផលិតផល ដែលបានបង្ហាញជូនក្នុងកម្មវិធីនេះ គឺជាផលិតផលដែលតារាថៃប្រើប្រាស់ជាប្រចាំ ដើម្បីថែរក្សាសម្រស់របស់ពួកគេ ឲ្យមើលទៅកាន់តែស្រស់ផូរផង់ ក្មេងជាងវ័យ និងមានសុខភាពមាំមួន។
កម្មវិធី Suptar Shopping នឹងដំណើរការចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៧ នេះហើយដោយផ្សាយជូនទស្សនា ៣ដង ក្នុងមួយថ្ងៃ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៩-៩:០៥នាទីព្រឹក ម៉ោង ៣-៣:០៥នាទីរសៀល និងម៉ោង ២៣:៣៥-២៣:៤០នាទីយប់។ ដោយឡែកសម្រាប់ថ្ងៃសៅរ៍ នឹងចាក់ផ្សាយ ចាប់ពីវេលាម៉ោង ៤-៤:១០ល្ងាចនាទី។
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ទៅលើផលិតផលថែរក្សាសុខភាព និងសម្រស់ដែលនាំចូលពីប្រទេសថៃពិតៗ សូមទាក់ទងទៅកាន់លេខទូរស័ព្ទ 0717-932-888 / 098-932-888 / 011-932-888 ឬ ក៏អាចចូលទៅកាន់គេហទំព័រ Suptar shopping: http://suptarshopping.com/product.php៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖