© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿង «រសជាតិអ្នកមាន» ដែលជាខ្សែភាពយន្តភាគខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន កំពុងតែអង្រួនអារម្មណ៍មហាជន ទស្សនិកជន ឲ្យដាក់ចិត្តអាណិតទៅដល់តួអង្គ ម្ចាស់តូច ( មីរ៉ា) យ៉ាងខ្លាំង។ ថ្វីត្បិតតែនាង កើតមកជាក្នុងត្រកូលអភិជន ប៉ុន្តែសេចក្តីសុខផ្លូវចិត្ត និងភាពកក់ក្តៅ គឺនាងមិនបានទទួលយ៉ាងពេញលេញនោះឡើយ។
រឿងរ៉ាវជាច្រើន បានកើតឡើងក្នុងត្រកួលគ្រួសាររបស់នាង ដោយសារតែតំណក់ឈាមឪពុករបស់នាងម្នាក់ ដែលមានកំណើតខុសម្តាយទីទៃពីគ្នា គឺឡូរ៉ង់ បានបំផ្លាញជីវិតរបស់ ទាំងរស់។ គួបផ្សំ នឹងទ្រព្យសម្បត្តិ និងការគុំគួនតាំងពីម្តាយស្លាប់ចោលផងនោះ ឡូរ៉ង់ កាន់តែប្រែក្លាយជាមនុស្សម្នាក់ទៀតផ្សេង ដែលយកភាពសាហាវ ឃោរឃៅ មកទម្លាក់ទៅលើប្អូនស្រីបង្កើតរបស់ខ្លួនទាំងនាងមិនបានដឹងកំហុសអ្វីទាំងអស់។
នៅក្នុងភាគនេះដែរ បន្ទាប់ពីឡូរ៉ង់ បានចាប់ខ្លួនមីរ៉ា និងម៉ែដោះយកទៅឃុំខ្លួនហើយនោះ គេក៏បានបង្ខំឲ្យមីរ៉ា ចុះហត្ថលេខា ព្រមប្រគល់ក្រុមហ៊ុនទាំងមូលទៅឲ្យខ្លួន។ មីរ៉ា ដាច់ខាត មិនព្រមឲ្យអ្វីដែលជីតា និងម្តាយរបស់នាងខំសាងមកនោះ ប្រគល់ដៃទៅលើជនអាក្រក់ដូចជា ឡូរ៉ង់ជាដាច់ខាត។
ត្រឡប់មកសារអប់រំវិញ ធ្វើជាមនុស្ស មិនគួរណាទៅបំផ្លាញសេចក្តីសុខអ្នកដទៃដើម្បីតែជីវិតខ្លួនឯងទេ ជាពិសេស កុំឲ្យទ្រព្យសម្បត្តិ មាសប្រាក់ របស់ក្រៅខ្លួន មកបង្វិលខួរក្បាលរហូតភ្លេចគិតថា អ្នកណាជាបងប្អូន អ្វីខុស អ្វីត្រូវ។ តួយ៉ាង ដូចជា តួអង្គ ឡូរ៉ង់យ៉ាងដូច្នោះដែរ។
ដើម្បីចង់ដឹងថា តើដំណើរសាច់រឿង បងប្អូនទាំងពីរ មីរ៉ា និងឡូរ៉ង់ ឈានដល់ដំណាក់ចុងក្រោយ នឹងទៅជាយ៉ាងណានោះ សូមបន្តរង់ចាំទស្សនានៅក្នុងរឿង« រសជាតិអ្នកមាន» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ