© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ថ្មីជានិច្ចពីកម្មវិធី Ganzberg Uber Concert 2021 ដែលតែងតែនាំអារម្មណ៍ទស្សនិកជនបានទស្សនាជាមួយវត្តមានតារាចម្រៀង DJ ឬសៀករហ័សកម្មផ្សេងៗ។ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីតន្ត្រីមួយនេះតែងតែផ្តល់ជូននូវភាពសប្បាយរីករាយគ្រប់រសជាតិ ធ្វើអោយគ្រប់គ្នាទន្ទឹងរង់ចាំតាមដានទស្សនាថាតើសប្តាហ៍នេះមានអ្វីដែលថ្មីទៀតហើយសម្រាប់ទស្សនិកជន។
ជាការពិតណាស់នៅសប្តាហ៍នេះពិតជាប្លែកដោយសារតែមានវត្តមានរបស់DJគូស្នេហ៍ដ៏ល្បីគឺ DJ Alex Matt និង Crise រួមជាមួយតារាចម្រៀងស្រីប្រុសល្បីៗជាច្រើនដួងទៀតមានដូចជា លោក ហ្សូណូ កញ្ញា នាង គន្ធា កញ្ញា ម៉ាម៉ា និងលោក ផាត តារា។
កុំភ្លេចរង់ចាំតាមដានទស្សនាការបង្ហាញជូនបទចម្រៀងពីរោះៗពីកម្មវីធី Ganzberg Uber Concert ដែលនឹងផ្សាយផ្ទាល់នៅថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៨:០០យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត