© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាន់តែល្អមើលទៀតហើយ សាច់រឿង បងធំ និងម្ចាស់តូច មីរ៉ា ដែលមកដល់ភាគនេះ ទស្សនិកជន នឹងបានជក់ចិត្តកាន់តែខ្លាំងជាមួយនឹងឈុតឆាកបាញ់ប្រហារស្រស់ៗទៅលើតួអង្គសំខាន់ទាំងពីរនេះ។
នៅក្នុងភាគនេះដែរ មីរ៉ា បន្ទាប់ពីស្វែងរកបងធំមិនឃើញនៅក្នុងក្រុមហ៊ុន នាងក៏អន្ទះអន្ទែង នៅមិនសុខ តាមរកបងធំគ្រប់ទីកន្លែង ដោយនាងមានអារម្មណ៍គិតថា អាចនឹងមានគ្រោះថ្នាក់ណាមួយកើតឡើងទៅលើបងធំ។ វាជាថ្ងៃចៃដន្យមួយ ដែលមីរ៉ា មករកបងធំ ចំថ្ងៃដែល ឡូរ៉ង់ និងហ្វីយ៉ា រៀបគំរោងការបាញ់សម្លាប់ បងធំនៅហ្នឹងផ្ទះតែម្តង។ ដេវីត គឺជាខ្មាន់កាំភ្លើង ដែលត្រូវបានបញ្ជាដោយដេវីផ្ទាល់ ដើម្បីទៅចាត់ការបងធំឲ្យបាត់ស្រមោលពីផែនដីនេះ។ នៅមុនពេលដែល ដេវីត ទៅដល់ មីរ៉ា ក៏បានទៅរកបងធំនៅឯផ្ទះមុន ដោយពួកគេទាំងពីរនាក់ បានទៅរកគ្នាដោយក្តីនឹករលឹកក្នុងនាមជាមនុស្សស្រឡាញ់គ្នា។
ដេវីត គួបផ្សំនឹងចិត្តប្រច័ណ្ឌ មីរ៉ា និងបងធំផងនោះ ក៏កើតចិត្តកាន់តែខឹង និងចង់បាញ់ប្រហារបងធំតែម្តង។ នៅក្នុងហេតុការណ៍នេះ ដេវីតបានដកកាំភ្លើង សំដៅបាញ់ទៅ បងធំដើម្បីផ្តាច់ជីវិតរបស់នាង ប៉ុន្តែដោយសារតែភក្តីភាពស្មោះត្រង់ មីរ៉ា ក៏បានរត់ទៅរងគ្រាប់ជំនួសបងធំទៅវិញ។ គ្រប់គ្នា នៅក្នុងហេតុការណ៍នោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញ មីរ៉ា ដួសស្តូកស្តឹងក្នុងថ្លុកឈាម ជាមួយនឹងសំឡេងស្រែកទ្រហោរយំពីអ្នកនៅជុំវិញ ជាពិសេស បងធំ។
ប៉ូលីស បានចាប់ខ្លួន ដេវីត ទៅឃុំខ្លួន និងសាកសួរ វែកមុខរក អ្នកនៅពីក្រោយរឿងនៃការបាញ់ប្រហារទៅលើមីរ៉ា។ ចំណែកឯ រាជ ដែលជាឪពុក មានអារម្មណ៍តក់ស្លុត នៅពេលដឹងថា មីរ៉ាត្រូវបានដេវីតបាញ់ចំ។ សម្រាប់ ការបង្ហាញពីឈុតឆាក លម្អិតសាច់រឿង នៅក្នុងឈុតឆាកនេះ បែបណាទៀតនោះ សូមបន្តរង់ចាំតាមដានទស្សនាភាគនេះ នៅយប់ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០២១ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅក្នុងរឿង« រសជាតិអ្នកមាន» ដែលម៉ោងផ្សាយជូនទស្សនាជាធម្មតា គឺចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៨ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ