© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ប្រជាជនខ្មែរយើងប្រហែលជាមានការធុញថប់អារម្មណ៍ដែលពិបាកដើរលេងកម្សាន្តដោយសារតែវិបត្តិកូវីត-១៩ កំពុងតែផ្ទុះខ្លាំងក្នុងប្រទេសកម្ពុជាទើបធ្វើអោយគ្រប់គ្នាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់។ ប៉ុន្តែមិនថ្វីឡើយ បើទោះបីជាបែបណាកម្មវិធីតន្ត្រីរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន នៅតែអាចធ្វើអោយបងប្អូន ក៏ដូចជាទស្សនិកជនទទួលបានអារម្មណ៍ស្រស់ស្រាយ និងរីករាយ ពីសំណាក់តារាចម្រៀងដែលចូលរួមច្រៀង រួមជាមួយបទចម្រៀងពីរោះៗផងដែរ។
នៅសប្តាហ៍នេះតារាល្បីបួនដួងដែលគ្រប់គ្នាបានស្គាល់រួចមកហើយមានដូចជា លោក អ៊ីណូ កញ្ញា សុភ័ក្ត្រ កុសាម៉ា លោក នេន ទុំ និងកញ្ញា លាង សំណាង នឹងលើកយកបទចម្រៀងបែបសប្បាយៗរាំលេងកម្សាន្តមកចែកជូនទស្សនិកជនបានទស្សនាក្នុងកម្មវិធីតន្ត្រី Freshy Happy Concert។
ចាំមើលថាតើពួកគាត់នឹងលើកយកបទអ្វីខ្លះ? សប្បាយៗយ៉ាងណានោះ? កុំភ្លេចរង់ចាំតាមដានទស្សនាតាមគេហដ្ឋានជាមួយការប្រគំតន្ត្រី Freshy Happy Concert នៅថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៤៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត