© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
លើកឡើង ពីតួអង្គ ម៉ូជីន ដែលជាបងប្អូនភ្លោះស្រីរបស់ហ័រ ជីនសៀវ បានរសាត់អណ្តែងខ្សែជីវិតរបស់នាងមកនៅជាមួយនឹងព្រះអង្គម្ចាស់ទួន រហូតធ្វើឲ្យស្តេចក្មេងអង្គនេះ ចាប់ព្រះទ័យមកលើនាង។ ទោះជាទំនាក់ទំនងនាង និងអង្គម្ចាស់រូបនេះ ស្និទ្ធស្នាលនឹងគ្នា ក៏ម៉ូជីន នៅតែរក្សាចិត្តកាយ ស្រឡាញ់ហ្វីប៉ាយ ជាប្តីជារៀងរហូត។
រយៈពេលជាង ៣ ឆ្នាំ ដែលប្តីប្រពន្ធ ហ្វីប៉ាយ និងម៉ូជីន បែកគ្នា តែពួកគេនៅតែចងចាំពីអនុស្សាវរីយ៍ជាមួយគ្នាគ្រប់ពេល ។ ម៉ូជីន គឺជាមនុស្សស្រីដែលឆ្លាត ហើយអាចដោះស្រាយបញ្ហាបានដោយប្រើប្រាជ្ញា និងចំណេះដឹងដែលបានរៀនសូត្រពីឪពុករបស់នាង។ សាច់រឿងមកដល់ភាគនេះដែរ ទស្សនិកជននឹងបានជក់ចិត្តកាន់តែខ្លាំងជាមួយនឹង ភាពឆ្លាតវៃរបស់ តួអង្គស្រីម្នាក់នេះ។ ម៉ូជីន បានជួយហ្វីប៉ាយ ក្នុងការធ្វើសង្គ្រាម ដោយនៅពីក្រោយខ្នង ហើយមិនឲ្យដឹងថា នាងជាអ្នកជួយនោះទេ។ យ៉ូៗ ដែលជាមនុស្សជំនិត តាមដានរបស់ហ្វីប៉ាយ បានរាយការណ៍សម្ងាត់នេះទៅដល់ហ្វីប៉ាយ ដែលកាន់តែធ្វើហ្វីប៉ាយ កាន់តែមានអារម្មណ៍ថា ម៉ូជីន នៅមិនទាន់ភ្លេចខ្លួននោះទេ។
កងទ័ពរបស់ហ្វីប៉ាយជាច្រើនរយនាក់ បានរងរបួស និងស្លាប់ ហើយវាជាបញ្ហាមួយដែលលមានសំពាធយ៉ាងខ្លាំងទៅលើមុខមាត់របស់ហ្វីប៉ាយ។ ទាំងធនធានទ្រព្យសម្បត្តិ និងថ្នាំសង្កូវ ដែលចាំបាច់ក្នុងការយកទៅជួយកងទ័ពយៀនទើ ដែលជាកងទ័ពរបស់ហ្វីប៉ាយ។
តើការជួយរបស់ ម៉ូជីន ចំពោះហ្វីប៉ាយ អាចផ្តល់ផលល្អ ឬផលអាក្រក់ក្នុងទំនាក់ទំនងស្នេហារបស់ពួកគេ? ហើយថាតើនៅក្នុងឈុតឆាកនៃភាគនេះ នឹងបង្ហាញពីល្បិច នៃការជួយពីក្រោយខ្នងរបស់ម៉ូជីនចំពោះហ្វីប៉ាយ ដោយវិធីណា? ដើម្បីបានដឹងពី សាច់រឿងលម្អិតបែបណានោះ សូមរង់ចាំទស្សនានៅក្នុងសាច់រឿងក្នុងភាគនេះ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងរឿង «វាសនាបងប្អូនភ្លោះ» ដែលមានផ្សាយជូនទស្សនានៅវេលាម៉ោង ១២ ថ្ងៃត្រង់នេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
ដោយ៖ សិរីរដ្ឋ