© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ចាប់ពីខែកញ្ញា តទៅ «កម្មវិធីសន្ទនាពេលព្រឹក» ដែលមានការផ្សាយផ្ទាល់ ចាប់ពីម៉ោង ៦:០០ ដល់ ៩:០០ព្រឹក របស់ភីអិនអិន នឹងធ្វើការផ្សាយបន្ថែមម៉ោង សម្រាប់វគ្គព័ត៌មានកីឡារហូតដល់ ៣០នាទី ចាប់ពីម៉ោង ៨:៣០នាទី រហូតដល់ម៉ោង ៩:០០ព្រឹក។ ការបន្ថែមម៉ោងផ្សាយ ចំពោះព័ត៌មានកីឡានេះ គឺដើម្បីបំពេញតម្រូវការរបស់អ្នកស្នេហាវិស័យកីឡា ក្នុងការទទួលបានព័ត៌មានកីឡាប្រចាំថ្ងៃ ឲ្យកាន់តែទូលំទូលាយ ហើយក៏ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាផងដែរ។
ព័ត៌មានកីឡារបស់ស្ថានីយទូរទស្សន៍ភីអិនអិន តែងតែផ្តល់ជូនទាំងព្រឹត្តិការណ៍កីឡាក្នុងប្រទេស អន្តរជាតិ រួមនឹងបទយកការណ៍ស្តីពីកីឡាផ្សេងៗទៀត ដែលប្រកបដោយគុណភាព រូបភាពច្បាស់ល្អ បូកផ្សំនឹងការអត្ថាធិប្បាយពោរពេញដោយជំនាញរបស់ក្រុមពិធីករកីឡា ដែលសុទ្ធសឹងតែជាអ្នកមានបទពិសោធន៍ វិជ្ជាជីវៈច្បាស់លាស់ ចំពោះវិស័យកីឡា។
ក្រៅពីព័ត៌មានកីឡា ស្ថានីយទូរទស្សន៍ភីអិនអិន ក៏បានផ្តល់នូវព័ត៌មានផ្សេងៗជាច្រើនទៀត ដែលសុទ្ធសឹងតែមានប្រភពច្បាស់លាស់ គួរឲ្យទុកចិត្តបាន ដូចជា ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានសិល្បៈកម្សាន្ត៕
ដោយ៖