© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សិល្បករ សិល្បការនី ២រូប ដែលកំពុងតែមានឈ្មោះបោះសម្លេងទាំងក្នុង និងក្រៅប្រទេស គឺកញ្ញា ឌី សូនីតា និងលោក អេឡិចហ្សូរ៉ា នឹងចាប់ដៃគ្នាចូលរួមក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ភីអិនអិន ដោយបង្កើតឈុតឆាកគ្រប់រសជាតិសម្រាប់ទស្សនិកជន។
កញ្ញា ឌី សូនីតា និងលោក អេឡិចហ្សូរ៉ា គឺជាដៃគូសិល្បៈ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរពីទេពកោសល្យនៃការសម្តែងរបស់អ្នកទាំង២ ថាពិតជាដៃគូដ៏ស័ក្តិសម។
នៅក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍ភីអិនអិន ថ្ងៃទី២៧ សប្តាហ៍នេះ អ្នកទាំងពីរនឹងធ្វើអោយទស្សនិកជន ទប់សំណើចមិនជាប់ ជាមួយឈុតឆាកសម្តែងក្រម៉ិចក្រមើម ហើយក៏មានការសម្តែងសម្រក់ទឹកភ្នែកពិតៗ ក្នុងបទចម្រៀងនិពន្ធថ្មី ១បទរបស់កញ្ញា ឌី សូនីតា គឺបទ សន្យាInbox។ អ្វីដែលពិសេសទៀតនោះ អ្នកទាំងពីរនឹងសម្តែងរបាំសហសម័យ ដែលពោរពេញដោយភាពផ្អែមល្ហែម និងរួមបញ្ជូលទាំងមនោសញ្ចេតនាស្នេហាជ្រាលជ្រៅទៀតផង។
ដើម្បីបានទស្សនាការសម្តែងដ៏ជក់ចិត្តរបស់តារាទាំងពីរនេះ សូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី «ស៊ីអារម្មណ៍» របស់ភីអិនអិន ដែលផ្សាយជូនរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ១១ ដល់ម៉ោង ១១:៣០នាទីព្រឹក នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនា វីដេអូខ្លីៗ ចុចទីនេះ
ព័ត៌មានបន្ថែម សូមចូលទៅកាន់ PNN Facebook Page ៖ www.facebook.com/PNNTVCambodia
ដោយ៖