© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅថ្ងៃអាទិត្យទី ២៧សីហានេះ ឆាកតន្រ្តី Anchor Fun Zone ដឹងតែកក្រើកទៀតហើយ ដោយសារតែមានការចូលរួមពីកំពូលតារាចម្រៀង និងសម្តែង ៤រូប សុទ្ធតែមានទេពកោសល្យ និងអាចធ្វើឲ្យទស្សនិកជនរំភើប សើចសប្បាយ ពីដើមដល់ចប់។
តារាជំនាញចម្រុះទាំង ៤រូបនោះ រួមមាន លោកនី រតនា, អ្នកនិពន្ធបទ «រាំអ៊ីចឹង» លោកក្តិប, គូកំប្លែងឆ្លើយឆ្លងមិនចេះរីងស្ងួត អ្នកនាង កាតុ និងរ៉ូលីន។
ទស្សនាឈុតពិសេសៗ សូមចុច៖
តារាទាំងបួននាក់នេះ នឹងអង្រួនឆាកតន្ត្រី Anchor Fun Zone ដោយនឹងផ្តល់គ្រប់រសជាតិ ដល់ទស្សនិកជន មានទាំងចម្រៀងមនោសញ្ចេតនា ញាក់កន្ត្រាក់អារម្មណ៍ ហ៊ីបហប់ និងឈុតឆាកកំប្លែងប្លែកៗ ដែលធានាថា នឹងធ្វើឲ្យប្រិយមិត្ត រំភើប រីករាយ បំភ្លេចមិនបាន។
ចង់ដឹងថា តើតារាទាំង ៤រូបនេះ នឹងបញ្ចេញសមត្ថភាពអ្វីខ្លះលើឆាក PNN Anchor Fun Zone? សូមកុំភ្លេចចូលរួមទស្សនា កម្មវិធី Anchor Fun Zone ដែលមានផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៨ ដល់ម៉ោង ១០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ឬក៏អាចចូលរួម
ទស្សនាដោយផ្ទាល់ នៅក្នុងបន្ទប់ស្ទូឌីយោម៉ាស៊ីនត្រជាក់របស់ភីអិនអិន៕
ដោយ៖