© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីតន្ត្រីរបស់ ភីអិនអិន Boostrong Gold Medal Concert បានឈានចូលមកដល់សប្តាហ៍ថ្មីទៀតហើយ ដោយបានអញ្ជើញតារាចម្រៀងដែលមានប្រជាប្រិយភាព និងមានឈ្មោះបោះសម្លេងលើវិថីសិល្បៈចម្រៀង មកបកស្រាយបទចម្រៀងជូនទស្សនិកជនបានទស្សនា។
តារាចម្រៀងបួនដួងនៅសប្តាហ៍នេះនឹងមកអង្រួនបេះដូងទស្សនិកជន អោយរំសាយអស់ទុក្ខកង្វល់រយៈពេលពីរម៉ោងកន្លះពេញ ជាមួយការបង្ហាញជូនក្បាច់រាំថ្មី ចង្វាក់ថ្មី។ តារាទាំងបួនដួងរួមមានលោក ខាន់ ជែម កញ្ញា ម៉ង ចាន់កញ្ញា លោក ចាន់ កូមែន និងកញ្ញា លៀង សំណាង។
មិនត្រឹមតែប៉ុណ្ណោះពីកម្មវិធីក៏មានការលេងហ្គេមដើម្បីឈ្នះរង្វាន់ពីភេសជ្ជៈប៉ូវកម្លាំង Boostrong ផងដែរគឺវគ្គ Boostrong តេឈ្នះលុយ។ វគ្គ Boostrong តេឈ្នះលុយ ជាវគ្គពិសេសមួយដែលទស្សនិកជន អាចទូរសព្ទចូលរួមលេងដោយគ្រាន់តែឆ្លើយសំនួរងាយៗពីកម្មវិធី បន្ទាប់មកជ្រើសរើសប្រអប់តាមអក្សរនីមួយៗ។ ទឹកប្រាក់សម្រាប់ប្រអប់នីមួយៗមានចាប់ពីម្ភៃម៉ឺនរៀល (២០០,០០០រៀល) រហូតដល់មាសមួយតម្លឹង។
កម្មវិធី Boostrong Gold Medal Concert ផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ។ ទស្សនាកម្មវិធី Boostrong Gold Medal Concert បានទាំងសប្បាយរីករាយ ថែមទាំងអាចមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ពីកម្មវិធីទៀតផង។
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត