© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជីវិតក្រោយពេលរៀបអាពាហ៍ពិពាហ៍រួច គឺហាក់ដូចជាក្លាយជាមនុស្សថ្មីម្នាក់ទៀត ដែលត្រូវត្រៀមខ្លួនទទួលខុសត្រូវ និងរ៉ាប់រង់បញ្ហាជាច្រើនអាចនឹងកើតមានឡើង ។ ជាមនុស្សស្រី គឺត្រូវធ្វើខ្លួនជាភរិយាល្អចំពោះស្វាមី ធ្វើជាកូនប្រសារដែលគោរពម្តាយឪពុកក្មេង ទើបធ្វើឲ្យទំនាក់ទំនងជាមួយគ្រួសារខាងប្តីកាន់តែមានភាពផ្អែមល្ហែម។ ផ្ទុយទៅវិញ សម្រាប់តួអង្គ មរកត ដែលនាងព្យាយាមធ្វើយ៉ាងណាឲ្យក្លាយជាភិរយា កូនប្រសារ ប្អូនថ្លៃដែលល្អ ប៉ុន្តែគ្រួសារអារុនជាប្តីនៅតែមើលមិនឃើញពីទឹកចិត្ត និងតម្លៃរបស់នាង។
មរកត បើទោះបីជារស់នៅក្រោមដំបូលពោរពេញដោយទ្រព្យសម្បត្តិច្រើន ប្រាក់ចាយមិនខ្វះយ៉ាងណា ប៉ុន្តែបើក្រលេកមើលទៅផ្លូវចិត្តរបស់នាងគឺមានតែការហត់នឿយចិត្ត ឈឺចាប់នឹងប្តីមានស្រី ឈឺក្បាលនឹងម្តាយក្មេកមិនយល់ចិត្ត ឈ្លោះប្រកែកតែជាមួយនឹងបងថ្លៃ។ និយាយរួម គ្រប់ជ្រុងជ្រោយ មរកតបានជួបគឺធ្វើឲ្យនាងមានអារម្មណ៍ថាឯកោ គ្មានភាពកក់ក្តៅ។ នៅថ្ងៃមួយ ក្រោយពីមរកត និងបងថ្លៃមានបញ្ហាឈ្លោះទាស់ទែងគ្នា ម្តាយក្មេករបស់នាងហាក់ដូចជាមិនសប្បាយចិត្តចំពោះនាង ហើយមិនតែប៉ុណ្ណោះថែមទាំងបន្ទោសនាងជាមនុស្សគ្មានបានការ ដែលមិនយល់ពីចិត្តស្វាមី។ មិនត្រឹមតែមិនផ្តល់កម្លាំងចិត្តទេ ថែមទាំងជាន់ពន្លិច និងបង្ខំឲ្យមរកតនាងចាកចេញពីផ្ទះទៅរស់នៅឯឆ្ងាយពីគ្រួសារថែមទៀតផង។
តើមរកត នាងត្រូវស៊ូទ្រាំនឹងម្តាយក្មេក បងថ្លៃ ស្វាមី បានដល់ពេលណា បើស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗ ហើយម្នាក់ៗហាក់ដូចជាមិនចុះសម្រុងនឹងគ្នាកាន់តែខ្លាំង។ គ្រប់ពេលដែលមរកតនាងមានបញ្ហា គឺមានតែមិត្តសំឡាញ់ទាំងបី ដែលជាអ្នកផ្តល់កម្លាំងចិត្តដល់នាង។ តើនៅឈុតឆាកបន្ទាប់ទៀត មរកតនឹងគិតបែបណាចំពោះគ្រួសារមួយនេះ? ហើយម្នាក់ក្នុងចំណោមមិត្តទាំងបីរបស់នាង អាចនឹងនរណាម្នាក់ធ្វើឲ្យនាងឈឺចាប់ដែរឬយ៉ាងណា? សូមរង់ចាំទស្សនាភាគបន្ទាប់នៅក្នុងរឿង «ចំណងអាពាហ៍ពិពាហ៍» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៧ យប់ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
រឿង«ចំណងអាពាហ៍ពិពាហ៍»
ដោយ៖ សិរីរដ្ឋ