© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ប្រសិនបើនិយាយដល់តារាចម្រៀងដែលអាចបកស្រាយបទចម្រៀងបានគ្រប់ទម្រង់ គ្រប់គ្នាប្រាកដជានឹកដល់កញ្ញា មាស សុខសោភា ដែលជាតារាចម្រៀងលំដាប់ជួរមុខមួយក្នុងប្រទេសកម្ពុជា។ បទចម្រៀងភាគច្រើនដែលតារាស្រីរូបនេះបកស្រាយសុទ្ធតែធ្វើអោយអ្នកគាំទ្រស្រឡាញ់ និងនិយមស្តាប់ច្រើន ដោយសារតែទឹកដមសម្លេងមានភាពក្រអួនក្រអៅ និងអាចលើកដាក់សម្លេងបានយ៉ាងល្អ។ នៅសប្តាហ៍នេះទស្សនិកជននឹងបានទស្សនាការបកស្រាយបទចម្រៀងរបស់កញ្ញា មាស សុខសោភា ក្នុងកម្មវិធី Ganzberg Uber Concert ជាមួយបទចម្រៀងពីរោះៗ គ្រប់ចង្វាក់ និងគ្រប់ស្ទាយ។
ក្រៅពីនោះតារាចម្រៀងយុវវ័យបួនដួងផ្សេងទៀត ក៏នឹងឡើងមកបកស្រាយបទចម្រៀងដែលកំពុងពេញនិយមផងដែរមានដូចជា លោក ព ស៊ាង លោក រិន ឆាន្នី កញ្ញា លីន និង កញ្ញា សេនមី។
មិនតែប៉ុណ្ណោះទស្សនិកជននឹងបានទស្សនាវគ្គពិសេសដែលជាវគ្គបកស្រាយបទចម្រៀងបែប Acoustic ពីសំណាក់តារាចម្រៀងដែលបានចូលរួម អមជាមួយការតុបតែងឆាកយ៉ាងល្អប្រណិត ដែលនឹងធ្វើអោយទស្សនិកជនបណ្តែតអារម្មណ៍ជាមួយអត្ថន័យបទចម្រៀង ជាពិសេសជឿជាក់ថាប្រសិនបើអត្ថន័យត្រូវជាមួយនឹងសាច់រឿងផ្ទាល់ខ្លួនទៀតនោះ រឹតតែធ្វើអោយពីរោះទ្វេរដង។
ចង់ទទួលបានអារម្មណ៍រីករាយ កុំភ្លេចទស្សនាកម្មវិធី Ganzberg Uber Concert ផ្សាយផ្ទាល់នៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ទស្សនាវីដេអូសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត