© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បើកទំព័រឆ្នាំថ្មី ២០២១ តារាចម្រៀងល្បីៗបួនដួងនឹងឡើងមកកាន់កម្មវិធី Freshy Happy Concert ដើម្បីបកស្រាយបទចម្រៀងថ្មីៗ រួមទាំងស្ទាយថ្មីផងដែរ។ តារាចម្រៀងដែលមានសម្លេងពីរោះ មានវោហារបែបកំប្លែង នាយ ចឺម និងតារាចម្រៀងស្រីបីដួងទៀតដែលសំបូរក្បាច់រាំថ្មីៗ បទចម្រៀងបែបយុវវ័យ រួមមានកញ្ញា យូរី កញ្ញា រ៉ាប៊ី និងកញ្ញា ដា សុមាវត្តី នឹងឡើងមកអង្រួនបេះដូងទស្សនិកជន ក្នុងកម្មវិធី Freshy Happy Cocnert នៅថ្ងៃអាទិត្យ សប្តាហ៍នេះ។
អ្នកទាំងបួនសុទ្ធតែជាតារាចម្រៀងដែលក្តោបបានអ្នកគាំទ្រជាច្រើនជាពិសេសគឺយុវវ័យ ដោយសារតែបទចម្រៀងរបស់ពួកគេភាគច្រើនសុទ្ធតែផ្តោតអត្ថន័យលើយុវវ័យ និងមានចង្វាក់រាំប្លែកៗគ្រប់ស្ទាយផងដែរ។ កុំភ្លេចទស្សនាកម្មវិធីប្រគំតន្ត្រី Freshy Happy Concert ផ្សាយផ្ទាល់នៅថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៤:៣០នាទី នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
កម្មវិធីនេះនាំមកជួនជាពិសេសផ្តាច់មុខដោយទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត