© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធី Ganzberg Uber Concert នៅសប្តាហ៍នេះ ទស្សនិកជននឹងបានទស្សនាការបកស្រាយបទចម្រៀងរបស់តារាចម្រៀងល្បីៗដែលមានដូចជា កញ្ញា ចម្រើន សុភ័ក្ត្រ លោក ចាន់ មករា លោក គ្រី ថៃពៅ និងកញ្ញា ណុត ស្រីល័ក្ខ ។ តារាទាំងបួនដួងនឹងបកស្រាយបទចម្រៀងពីរោះៗ ក្បាច់រាំថ្មីៗ និងស្ទាយតែងខ្លួនប្លែកៗ។
មិនត្រឹមតែបានទស្សនាការបកស្រាយបទចម្រៀងប៉ុណ្ណោះទេ សប្តាហ៍នេះទស្សនិកជននឹងបានទស្សនាវគ្គពិសេស ដែលជាវគ្គសំនួរស៊ីជម្រៅ សួរទៅកាន់តារាចម្រៀងផងដែរ។ តើវគ្គសំនួរស៊ីជម្រៅនេះ ជ្រៅដល់កម្រិតណា? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Ganzberg Uber Concert ផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨:០០យប់តទៅ។
កម្មវិធី Ganzberg Uber Concert ជាកម្មវិធីតន្ត្រីដ៏ពេញនិយមមួយរបស់ ភីអិនអិន ដែលតែងតែផ្តល់ជូននូវភាពសប្បាយរីករាយ ជាមួយវត្តមានរបស់តារាចម្រៀងល្បីៗ បកស្រាយបទចម្រៀងពីរោះៗ និងថែមទាំងមានជាមួយឈុតឆាកថ្មីៗដែលសម្តែងដោយតារាចម្រៀងដែលចូលរួមក្នុងកម្មវិធីផងដែរ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត