© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាចម្រៀងស្រីវ័យក្មេង មានភាពរួសរាយ និងមានសម្រស់បែបឃ្យូតៗគួរឲ្យស្រលាញ់កញ្ញា រ៉េត ស៊ូហ្សាណា បានវិលមកជួបអ្នកគាំទ្រសារជាថ្មី នៅលើឆាកតន្ត្រី Ganzberg Uber Concert ដោយបាននាំយកមកនូវទស្សនីយភាពថ្មីៗ ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ ស្តាប់កំសាន្តនូវទឹកដមសំលេងដ៏ពិរោះ រួមទាំងទស្សនាក្បាច់រាំពិសេសៗ។
ជាពិសេសក៏មានវត្តមានតារាចម្រៀង និងជាតារាសម្តែងស្រីស្រស់សោភាកញ្ញា វី យ៉ាដា មកបកស្រាយនូវចម្រៀងបែប Acoustic ដើម្បីប្តូរបរិយាកាសក្នុងកម្មវិធីឲ្យកាន់តែអស្ចារ្យ។ ក្នុងនោះក៏មានតារាចម្រៀងល្បីៗជាច្រើនទៀតរួមមានកញ្ញា វីតា កញ្ញា ដា សុម៉ាវត្តី និងលោក លន់ សុបិន្ត នឹងលើកយកនូវបទចម្រៀងពិរោះៗ ព្រមទាំងក្បាច់រាំប្លែកៗ មកបង្ហាញដល់ទស្សនិកជនបានទស្សនាផងដែរ។
ទទួលយកនូវភាពសប្បាយរីករាយ នារាត្រីចុងសប្តាហ៍នេះ កុំភ្លេចរងចាំទស្សនា ក្នុងកម្មវិធីតន្ត្រី Ganzberg Uber Concert 2020 នៅថ្ងៃ អាទិត្យ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
សូមចុចត្រង់នេះ ដើម្បីទស្សនាវីឌីអូ!!
ដោយ៖ វណ្ណនី