© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រំលឹកថយក្រោយពីអតីតជាតិរបស់តួអង្គ នាយភ្លើង នៅក្នុងរឿង«កំហុសស្នេហ៍» ដែលជាតួអង្គ រ៉ាវី ជាកូនសិស្សរបស់សម្តេចព្រះគ្រូវេទមន្តមួយអង្គ។ ដើមកំណើត ត្រឹមតែជាក្មេងអាណាថា គ្មានឈ្មោះ គ្មានគ្រួសារ រ៉ាវី ត្រូវបានព្រះគ្រូយកមកចិញ្ចឹមធំឡើងជាមួយការចេះរៀនក្បួនវេទមន្តដ៏អស្ចារ្យ ។ សិស្សរួមគ្រូ និងជាមិត្តជិតស្និទ្ធជាងគេរបស់វ៉ាវី គឺ នាងធារីណា ជាមនុស្សស្រីដែលមានអារម្មណ៍ស្រឡាញ់រ៉ាវីតែម្នាក់ឯង ហើយវាជាឱកាសមួយដែល ព្រះគ្រូអាចប្រើប្រាស់នាង ដើម្បីទាក់ទាញឲ្យវ៉ារីជួយដណ្តើមអំណាចមកអោយខ្លួនពីនគរជិតខាង។
ការចិញ្ចឹមបីបាច់ បីបាច់ បង្រៀនពីសិល្ប៍វេទមន្តរបស់ព្រះគ្រូចំពោះរ៉ាវី គឺគ្រាន់តែជាលេសមួយដើម្បីប្រើប្រាស់រ៉ាវី ធ្វើជាធ្នាក់ ដើម្បីក្តោបក្តាប់អំណាចរបស់ខ្លួនតែប៉ុណ្ណោះ។ រ៉ាវី ថ្វីត្បិតតែគេធំធាត់ឡើង ដោយគុណបំណាច់របស់ព្រះគ្រូក៏ពិតមែន ក៏ប៉ុន្តែគេមិនមានចិត្តលោភលន់ ក្នុងការទទួលយកអំណាច ឬគ្រប់គ្រងនគរពីព្រះគ្រូឡើយ។ ចំណែក នាងធារីណា ដោយសារតែមានចិត្តស្រឡាញ់ចង់បានរ៉ាវីធ្វើជាព្រះស្វាមីរបស់ខ្លួន នាងសុខចិត្តដើរតាម និងស្តាប់តាមបង្គាប់របស់ព្រះគ្រូគ្រប់ពេល។ អ្វីៗគឺប្រែប្រួលមិនដូចជាគ្រងទុកឡើយ រ៉ាវីនៅពេលដែលចេញទៅសម្លាប់ពួកចោរព្រៃ គេក៏បានជួបនឹងព្រះនាងសាក់សុីណា ហើយមានចិត្តលួចស្រឡាញ់គ្នាទៅវិញទៅមក។ ស្នេហារវាង ព្រះនាងសាក់សុីណា និងរ៉ាវី គឺជាការឈឺចាប់របស់ធារីណាយ៉ាងពន់ពេក នៅពេលដែលដែល រ៉ាវី ប្រកែកមិនព្រមរៀបអភិសេកជាមួយនឹងនាង តាមការស្នើរសុំពីសម្តេចព្រះគ្រូ។
សង្គ្រាម ការឈ្នានី នៃនគររបស់ព្រះគ្រូ និងនគររបស់ព្រះនាងសាក់សុីណា ចាប់ផ្តើមកើតមានឡើង ហើយស្របពេលដែលធារីណាមានចិត្តច្រណែន ខឹងនឹងព្រះនាងផងនោះ អ្វីៗគឺដូចជាសមបំណងរបស់សម្តេចព្រះគ្រូជាពន់ពេក។ តើព្រះគ្រូ នឹងប្រើប្រាស់ធារីណា បែបណាដើម្បីកម្ចាត់នគររបស់ព្រះនាងសាក់សុីណា ហើយរ៉ាវី អាចនឹងជួបឧបសគ្គអ្វីខ្លះ ទៅលើស្នេហាត្រីកោណមួយនេះ? សូមរង់ចាំទស្សនាភាគបន្ទាប់នៅក្នុងរឿង« កំហុសស្នេហ៍» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមចុចត្រង់នេះដើម្បីទស្សនាវីដេអូខ្លី នៃសាច់រឿង កំហុសស្នេហ៍
ដោយ៖ សិរីរដ្ឋ