© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កុមារា ភី តូនី មានវ័យទើបតែ ១០ ឆ្នាំ មានសមត្ថភាពអាចធ្វើវីឌីអូ និងកាត់តវីឌីអូ បានដោយខ្លួនឯង ដោយអាចនិយាយណែនាំពីអ្វីដែលកុមារារូបនេះចង់បង្ហាញទៅកាន់អ្នកទស្សនាជាភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងល្អ កំពុងទទួលបានការគាំទ្រពីអ្នកលេងក្នុងបណ្តាញសង្គម បានមកបង្ហាញសមត្ថភាពពិសេសទាំងនេះនៅក្នុងកម្មវិធី តូច ខ្លាំង ខ្លាំង នៅសប្តាហ៍នេះ។
កាន់តែរំភើបជាមួយទេពកោសល្យពិសេសរបស់កុមារា បាន វរៈជ័យ ដែលមានសមត្ថភាពគិតលេខបានយ៉ាងរហ័ស ដោយកុមារាមានវ័យ ១១ ឆ្នាំរូបនេះ អាចគិតលេខរហូតដល់ ១០០០ ខ្ទង់ តាមរយៈការហៅលេខរបស់គណៈកម្មការ។
សូមបញ្ជាក់ថា ការចូលរួមបង្ហាញសមត្ថភាព ឬទេពកោសល្យរបស់កុមារ នៅក្នុងកម្មវិធីនឹងទទួលបានប្រាក់រង្វាន់ចំនួន ១ ២០០ ០០០៛ លុះត្រាតែកុមារទទួលបានពាក្យថា «តូច ខ្លឹម ខ្លាំង» ពីគណកម្មការទាំងបីរូប បន្ទាប់ពីបង្ហាញសមត្ថភាពរបស់ខ្លួន។ ចំពោះកុមារដែលអាចដាក់ពាក្យចូលរួមបង្ហាញសមត្ថភាពពិសេសរបស់ខ្លួននៅក្នុងកម្មវិធីបានត្រូវមានអាយុចាប់ពី ៣ ឆ្នាំ ដល់ ១៨ ឆ្នាំ។ចង់ដឹងថា សប្តាហ៍នេះ កុមារាទាំង ២ រូបអាចមានសមត្ថភាពឆក់យកបេះដូងរបស់គណៈកម្មការទាំងបីរូប ដើម្បីទទួលបានពាក្យថា«តូច ខ្លឹម ខ្លាំង»បានដែរឬទេ? សូមកុំខកខានទស្សនាកម្មវិធី តូច ខ្លឹម ខ្លាំង នៅថ្ងៃ អាទិត្យ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ១១ ដល់ម៉ោង ១២ ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
សូមចុចត្រង់នេះដើម្បីទស្សនាវីឌីអូ
ដោយ៖ វណ្ណនី