© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដូចដែលលោកអ្នកបានទស្សនារួចមកហើយនូវវីឌីអូខ្លី នៅក្នុងកម្មវិធី Freshy Winner ដែលបានបង្ហាញនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន(PNN TV Cambodia) ដោយបេក្ខភាពចូលរួមប្រកួតទាំង ៤ រូប បានបង្ហាញនូវភាពកំប្លុកកំប្លែង កាយវិការក្រមិចក្រមើម និងការវាយប្រហារពាក្យសម្តីប្រើយុទ្ធសាស្ត្រយ៉ាងណាក្នុងការអាចផ្តួលគូរប្រកួត ដើម្បីទទួលបានជ័យជម្នះឆ្លងទៅកាន់វគ្គបន្ត។
បេក្ខជនដែលចូលរួមប្រកួតទាំង ៤ រូប រួមមានតារាសម្តែងលោក ខួច តារាចម្រៀងកញ្ញា វីតា រួមជាមួយតារាហ្វេសប៊ុក និង Tik Tok កញ្ញា ស្រីនុត និងលោក ពិសិទ្ធ។ បេក្ខភាពទាំង ៤ រូបមិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ ថែមទាំងមានភាពវ័យឆ្លាត និងក្លាហានក្នុងការលេងហ្គេមសប្បាយៗពីកម្មវិធីពីមួយវគ្គទៅមួយវគ្គ ដោយបានបង្កប់នូវសំណើចសើចក្អាកក្អាយទៀតផង។
សូមបញ្ជាក់ថា កម្មវិធី Freshy Winner សម្រាប់អ្នកដែលចូលរួមលេង ហើយឈ្នះប្រចាំសប្តាហ៍អាចមានឱកាសឈ្នះទឹកប្រាក់រហូតដល់ ៤ លានរៀល និងឱកាសឈ្នះ ១០ លានរៀល នៅសប្តាហ៍ទី ៥ ដែលជាវគ្គ Jack Pot ប្រមូលផ្តុំដោយជើងខ្លាំងទទួលបានជ័យលាភីប្រចាំសប្តាហ៍ផងដែរ។ចាំមើលថាតើ នណាជាអ្នកទទួលបានជ័យលាភី ហើយអាចមានសមត្ថភាពយកប្រាក់រង្វាន់បានច្រើនប៉ុណ្ណាត្រឡប់ទៅផ្ទះវិញ? រីករាយទស្សនាកម្មវិធី Freshy Winner ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ សៅរ៍ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ៧ ដល់ ៨ យប់៕
សូមចុចនៅត្រង់ទីនេះដើម្បីទស្សនាវីឌីអូ
ដោយ៖ វណ្ណនី