© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សំណើចក្អាកក្អាយ តែងតែមាននៅក្នុងកម្មវិធីតន្ត្រី Boostong Gold Medal Concert ជារៀងរាល់សប្តាហ៍ តាមរយៈទស្សនីយភាពប្លែកៗពីតារាចម្រៀងល្បីៗ ដែលមានវត្តមាននៅលើឆាកតន្ត្រី ដោយមិនត្រឹមតែផ្តល់នូវបទពិសោធន៍ការទស្សនាបទចម្រៀងគ្រប់ទម្រង់នោះទេ ក៏បានបន្ថែមនូវឈុតឆាកកំប្លែងៗទៀតផង។
ក្នុងសប្តាហ៍នេះ ក៏មានវត្តមានតារាចម្រៀងលោក អ៊ីណូ និងលោក ផាន់ រ៉ុង ដែលជាជំនួបដំបូងនៃតារាចម្រៀងពូកែវោរហាស័ព្ទទាំង ២ ដួង ដោយនឹងមកផ្តល់នូវបរិយាកាសកាន់តែប្លែក និងកាន់តែមានភាពសប្បាយរីករាយ។
ក្រៅពីវត្តមានតារាចម្រៀងទាំង ២ ក៏មានវត្តមានរបស់តារាចម្រៀងចំណូលថ្មីលោក ចំរ៉ុង ហ្សានុ កំពុងទទួលបានការពេញនិយមពីយុវវ័យតាមរយៈបទចម្រៀងបែប Original Song និង Cover Song ពិរោះៗ បន្ថែមការបង្ហាញទេសភាពស្រស់ស្អាតទៅតាមកន្លែងកំសាន្តនានាក្នុងប្រទេសកម្ពុជា នៅក្នុង MV ផងដែរ ដែលនឹងមកបកស្រាយបទចម្រៀងបែប Acoustic និងព្រមទាំងវត្តមានតារាចម្រៀងស្រីកញ្ញា អាំម៉ារ៉ា។
ចង់ដឹងថា លោក អ៊ីណូ និងលោក ផាន់ រ៉ុង មានអ្វីប្លែកសម្រាប់បង្ហាញជូនទៅអ្នកគាំទ្រ និងធ្វើឲ្យអ្នកទស្សនាទប់សំណើចមិនបានយ៉ាងណានោះ កុំភ្លេចរងចាំទស្សនា កម្មវិធី Boostrong Gold Medal Concert នៅថ្ងៃ សៅរ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០២០ ខាងមុខនេះ វេលាម៉ោង ៤:៣០ នាទីល្ងាចចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ដោយ៖ វណ្ណនី