© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
អ្នកលេងចាប៉ីដងវែងកំពុងល្បីឈ្មោះក្នុងសិល្បៈលោក នឹម ណម ដោយអ្នកនៅក្នុងបណ្តាញសង្គមតែងតែស្គាល់ និងហៅថា ពូណម នឹងមកលេងចាប៉ីដងវែង នៅលើឆាកតន្ត្រី Freshy Happy Concert រួមទាំងបង្ហាញសមត្ថភាពច្រៀងចម្រៀងបែប Classic ជូនដល់ទស្សនិកជនសណ្តាប់ ដើម្បីឲ្យថ្ងៃចុងសប្តាហ៍របស់លោកអ្នកកាន់តែអស្ចារ្យ។
ក្រៅពីការបង្ហាញពហុទេពកោសល្យរបស់ ពូណម កម្មវិធីតន្ត្រី Freshy Happy Concert ក៏មានវត្តមានតារាចម្រៀងស្រីរូបស្រស់ក្មេងវ័យ ២ រូបទៀតរួមមានកញ្ញា រ៉េត ស៊ូហ្សាណា និងកញ្ញា សុវត្ថឌី ធារិកា មកបកស្រាយបទចម្រៀងពិរោះៗ និងកំពុងពេញនិយមជាច្រើនបទ។
ដើម្បីឲ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយ ក្រៅពីការទស្សនាបទចម្រៀងពិរោះៗ និងការបង្ហាញក្បាច់រាំក៏ដូចជាសមត្ថភាពពិសេសពីតារាចម្រៀងល្បីឈ្មោះទាំង ៣ ដួងខាងលើ កម្មវិធីតន្ត្រី ក៏មានវត្តមានរបស់ក្រុមសម្តែង ធុង ប៉េត្រូ មកបង្ករឲ្យបរិយាយកាសឲ្យផ្ទុះសំណើចតាមរយៈការសម្តែងរបស់ក្រុមនេះផងដែរ។
សូមរីករាយទស្សនា ការប្រគំតន្ត្រី Freshy Happy Concert នាថ្ងៃចុងសប្តាហ៍នេះ ដើម្បីឲ្យដឹងកាន់តែច្បាស់ថា មានអ្វីកាន់តែប្លែក និងកាន់តែសប្បាយ ជាមួយបទចម្រៀងពិរោះៗ រួមទាំងការសម្តែងឈុតឆាកពិសេសៗបែបកំប្លែងៗ នៅថ្ងៃ អាទិត្យ ទី ១១ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង ៤:៣០ នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ដោយ៖ វណ្ណនី