© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ឈានចូលដល់សប្តាហ៍ចុងក្រោយនៃរដូវកាលទី ៦ ក្នុងកម្មវិធី Freshy Winner បានរកឃើញជើងខ្លាំងបួនរូបសុទ្ធសឹងតែជាអ្នកដែលមានសមត្ថភាពរហ័សរហួនក្នុងការដណ្តើមយកជម្នះប្រចាំសប្តាហ៍នីមួយៗ។
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ទស្សនិកជនតែងតែជក់ចិត្តនឹងការទស្សនាការលេងហ្គេមកំសាន្តរបស់បេក្ខជនចូលរួមប្រកួត ដែលមានទាំងភាពវ័យឆ្លាត បន្ថែមជាមួយភាពក្រមិចក្រមើមប្រើពាក្យសម្តីយ៉ាងណាឲ្យភាគីប្រកួតបានចុះចាញ់។
ដូចដែលទស្សនិកជនបានដឹងរួចមកហើយថា បេក្ខជនដែលបានទទួលជ័យជម្នះទាំងបួនសប្តាហ៍កន្លងមករួមមានកញ្ញា សុភ័ក្រ កុសុម៉ា កញ្ញា គីម សៀវឡាម លោក តួ និងលោក ឡាយ ហេលម៉ាន់ ដែលសុទ្ធសឹងតែជាអ្នកពូកែវោរហាស័ព្ទ ប្រកបដោយភាពកំប្លុកកំប្លែង គួរឲ្យចង់តាមដានទស្សនាពីមួយវគ្គទៅមួយវគ្គ។ជាពិសេសវត្តមានរបស់កញ្ញា សុភ័ក្រ កុសុម៉ា ដែលតែងតែធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើចបានគ្រប់ពេលនឹងគ្រប់សសកម្មភាពផងដែរ។
តើនរណាដែលជាជើងខ្លាំងក្នុងចំណោមជើងខ្លាំងទាំងបួនរូបនៅសប្តាហ៍នេះ? កុំភ្លេចរងចាំទស្សនាកម្មវិធី Freshy Winner ចាក់ផ្សាយនៅថ្ងៃ សៅរ៍ ទី ២៦ ខែ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៧:០០ នាទីយប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ដោយ៖ វណ្ណនី