© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ចំណងដៃថ្មី នៃខ្សែភាពយន្តភាគខ្មែរ ដែលទស្សនិកជន ក៏ដូចជាអ្នកតាមដានទាំងអស់ ទន្ទឹងរង់ចាំនោះបានមកដល់ គឺរឿង «ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ »។ ជាសាច់រឿង ដែលបង្ហាញពីការរស់នៅ និងបរិបទក្នុងសម័យកាលពីររបស់ខ្មែរ រួមទាំងបង្កប់នូវអត្ថន័យស្នេហាយ៉ាងជ្រាលជ្រៅថែមទៀតផង។
នៅភាគដំបូងនេះដែរ ទស្សនិកជននឹងបានទស្សនា ការបង្ហាញពីដំណើរសាច់រឿង រវាងគ្រួសារអភិជនពីរ ដែលមានចំណងទាក់ទងគ្នា រហូតក្លាយជាចំណងបញ្ហាឆ្លងជាតិ។ គ្រួសារនាថ ដែលមានឪពុកឈ្មោះ លោក ចក្រី ជាមន្ត្រីមានបុណ្យសក្តិធំ មានកូនស្រី៣ នាក់ និងកូនប្រុសម្នាក់ ។ នាថ ជាកូនស្រីពៅ ដែលមានរូបសម្រស់ស្រស់សោភា និងមានចរិយាមាយាទសមសួនថ្លៃថ្នូរ។ ចំណែកឯគ្រួសារបូរិនឯណោះវិញ មានឪពុកជាមន្ត្រីរាជវាំង ថ្នាក់យសសក្តិខ្ពស់ មានកេរ្តិ៍ឈ្មោះគួរជាទីគោរពនៃអ្នកជុំវិញ។
ជួនជាថ្ងៃមួយ នាថ និងបូរិនបានជួបគ្នា តែមិនដឹងថា ឪពុក និងឪពុកស្គាល់គ្នានោះទេ។ នេះ គឺជាទំនាក់ទំនងដែលល្អ សម្រាប់គ្រួសារទាំងពីរនេះ ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេត្រូវវិនាសហិនហោច ស្លាប់ បែកបាក់គ្នានោះ គឺផ្តើមចេញពីទង្វើរបស់លោកចក្រី ដែលលួចលាក់មានចិត្តទៅលើនាងកុល ដែលជាអ្នកបម្រើរបស់ខ្លួន។
ដូចនេះ ដើម្បីចង់ដឹងថា តើ អាថ៌កំបាំងដែលធ្វើឲ្យគ្រួសារទាំងពីរនេះ ត្រូវបែកគ្នា ព្រាត់គ្នាបែបនេះ មានដំណើរសាច់រឿងពីភាគដំបូងទៅយ៉ាងណានោះ សូមរង់ចាំទស្សនានៅក្នុងរឿង «ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តសារ» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃ សុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ