© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ចំណងស្នេហ៍ដែលមិនសមប្រកប តាំងពីអតីតជាតិ បានធ្វើឲ្យបុរសម្នាក់តាំងចិត្តអធិដ្ឋានផ្សងជួបស្នេហារបស់គេនៅជាតិថ្មី។ ខ្សែភាពយន្តភាគថៃ ដែលទើបតែនឹងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រឿង «អធិដ្ឋានស្នេហ៍» បានប៉ុន្មានភាគដំបូងនេះ កំពុងតែអង្រួនបេះដូងអ្នកតាមដានឲ្យចូលទៅក្នុងសាច់រឿងដ៏កម្សត់មួយនេះ។
ផាគីន ដែលជាតួអង្គបុរសម្នាក់នៅតែអាចចងចាំនូវអតីតជាតិរបស់ខ្លួនបាន។ មកដល់ជាតិថ្មី គីនបានជួបនឹងរុត ដែលគេមានចិត្តស្នេហា និងផ្សងជួបជាគូតាំងពីជាតិមុនមកម្ល៉េះ។ ប្រហែលវាជានិស្ស័យ ដែលបណ្តាលឲ្យអ្នកទាំងពីរបានជួបគ្នាដោយចៃដន្យ ប៉ុន្តែអ្វីដែលធ្វើឲ្យរុត បែរជាមានចិត្តខឹង ហាក់មិនពេញចិត្តនឹងវត្តមានរបស់គីននោះគឺ រល់ពេលដែលនាងបានជួបគេ នាងតែងតែជួបរឿងមិនល្អ។
ទោះជាយ៉ាងនេះក្តី គីន នៅតែតាមរុតគ្រប់ពេល នឹងចង់ដឹងថា តើនាងពិតជាមនុស្សស្រីដែលគេបានសច្ចាផ្សងជួបតាំងពីអតីតជាតិឬមួយយ៉ាងណា? ដូចជាពាក្យគេនិយាយថា គូព្រេង មិនព្រាត់ បើមនុស្សពីរនាក់ពិតជាមាននិស្ស័យជាមួយគ្នា តាំងពីអតីតជាតិ តើអាចនឹងដូចជាតួអង្គ គីន និងរុត ដែរឬទេ?
នៅភាគបន្ទាប់ៗទៀត ទស្សនិកជននឹងបានទស្សនានូវឈុតឆាកស្នេហា និងរឿងរ៉ាវជាច្រើនដែលបានរំលឹកថយក្រោយពីចំណងស្នេហ៍របស់ពួកគេតាំងពីអតីតជាតិ។ សាច់រឿងនឹងបង្ហាញយ៉ាងណានោះសូមតាមដានទស្សនានៅក្នុងរឿង «អធិដ្ឋានស្នេហ៍» ដែលមានផ្សាយជូនទស្សនាចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាច៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ