© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាច្រើនឆ្នាំ ដែលអាថ៌កំបាំងរវាងគ្រួសារអភិជនមួយ និងនារីរូបស្រស់ វីរីណែត ដែលមិនដឹងថា តើអ្វីឲ្យពិតប្រាដក។ «ផ្កាព្រៃ» សាច់រឿងភាគខ្មែរ ដែលកំពុងតែធ្វើឲ្យអារម្មណ៍ អ្នកតាមដាន ចង់ដឹងថា តើអ្នកណាជាអ្នកដោះស្រាយបញ្ហាដែលកើតឡើងពីការចងគំនុំគ្នាអស់រយៈពេលជាច្រើនឆ្នាំនោះ។
តួអង្គ នាថ ដែលជាម្តាយបង្កើតរបស់វីរីណែត បានបាត់បង់ការចងចាំទាំងអស់ បន្ទាប់ពីខ្លួនបានជួបនឹងរឿងរ៉ាវគ្រោះថ្នាក់ ដ៏គួរឲ្យតក់ស្លុតកាលពីជាង ១០ ឆ្នាំមុន។ រូបភាពទាំងនេះ វាហាក់ដូចជារលាយបាត់ចេញពីភ្នែក និងខួរក្បាលរបស់នាង រហូតធ្វើឲ្យនាងភ្លេចថា ខ្លួនជានរណាទៅហើយ។ ជានិស្ស័យ ឈាមរត់ឈាម ដែលបណ្តាលឲ្យវីរីណែតបានជួបម្តាយបង្កើតរបស់នាង ប៉ុន្តែព្រហ្មលិខិតហាក់ដូចជាលេងសើចសម្រាប់ពួកគេយ៉ាងខ្លាំង។
នាថ មិនអាចចងចាំវីរីណែតជាកូនស្រីបានឡើយ ហើយមិនដឹងថា តើខ្លួនបានជួបរឿងរ៉ាវអ្វីខ្លះ កាលពីប៉ុន្មានឆ្នាំមុននោះទេ។ មកដល់វគ្គថ្មីនេះដែរ ដែលជាវគ្គនៃសាច់រឿងទាំងមូលកាន់តែមានសភាពច្របូកច្របល់ខ្លាំងឡើង ។ នាថ បានចួបនូវគ្រោះថ្នាក់ ប៉ះទង្គិចដល់ខួរក្បាលគេជាលើកទីពីរ។ ជាសំណាងល្អ វាមិនបានធ្វើឲ្យគេបាត់បង់ជីវិតឡើយ លើសពីនេះទៀត ថែមទាំងទទួលបានការចងចាំត្រឡប់មកវិញថែមទៀផង។
តើអាចទេ ដែលគ្រប់យ៉ាងនឹងត្រូវបកស្រាយសារជាថ្មីម្តងទៀត បន្ទាប់ពីនាថបានចងចាំឡើងវិញ? ចំណែកឯ សុធាន ដែលជាឪពុករបស់ធារិទ្ធ និងជាអ្នកមើលថែនាថកន្លងមក ក៏អាចនឹងក្លាយជាគូសត្រូវរបស់នាថ រួមទាំងវីរីណែតកាន់តែខ្លាំង ។ រូបភាពចុងក្រោយ ដែលនាថបានជួបនៅគ្រោះថ្នាក់លើកទីមួយនោះ គឺនាថបានដឹងត្រឹមតែថា អ្នកដែលបំផ្លាញគ្រួសារនាង គឺជាឪពុករបស់ធារិទ្ធ មិនមែនវិជ្ជនីឡើយ។ នៅភាគបន្ទាប់ៗទៀត ទស្សនិកជននឹងបានទស្សនាឈុតឆាកកាន់តែល្អមើលបន្ថែមទៀត ដែលនឹងមានផ្សាយជូននៅក្នុងរឿង «ផ្កាព្រៃ »ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ