© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជំនួបដំបូងនៅលើឆាកតន្ត្រីតែមួយ របស់តារាចម្រៀងស្រីប្រុសបីរូប លោក កែវ វាសនា កញ្ញា យូរី និងកញ្ញា នាង គន្ធា រួមគ្នាបកស្រាយបទចម្រៀងប្រពៃណីបីបទ ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ នៅក្នុងកម្មវិធីតន្ត្រី Ganzberg Uber Concert នារាត្រីចុងសប្តាហ៍នេះ។
ក្រៅពីការបង្ហាញវត្តមានតារាចម្រៀងល្បីឈ្មោះទាំងបីរូបក៏មានការចូលរួមពីក្រុមតន្ត្រី Soft Band ដែលនឹងធ្វើការបកស្រាយបទចម្រៀងប្រពៃណីរួមជាមួយឧបករណ៍ភ្លេងជាច្រើនប្រភេទទៀតផង។ដូចគ្នានេះដែរក៏វត្តមានរបស់តារាចម្រៀងស្រីកញ្ញា ទិត្យ សុធារី នឹងមកបង្ហើរសំនៀងដ៏ពិរោះក្រអួនក្រអៅលាយឡំនឹងអត្ថន័យចាក់ដោតនារដូវបុណ្យភ្ជុំបិណ្ឌផងដែរ។
តើនឹងមានអ្វីប្លែកក្នុងជំនួបដំបូងរបស់តារាចម្រៀងស្រីប្រុសល្បីឈ្មោះ ក្នុងការបកស្រាយបទចម្រៀងរួមគ្នា នៅលើឆាកតន្ត្រីដ៏អស្ចារ្យនេះ?តើការស្លៀកសម្លៀកបំពាក់ក៏ដូចជាការបកស្រាយបទចម្រៀងបែបប្រពៃណីរបស់កញ្ញា យូរី ដែលធ្លាប់តែឃើញការតុបតែងខ្លួនបែបទាន់សម័យ និងបកស្រាយបទចម្រៀងបែបឌីស្កូនឹងមានភាពស្រស់ស្អាតយ៉ាងណា?
សម្រាប់សប្តាហ៍នេះ កម្មវិធីតន្ត្រី Ganzberg Uber Concert ក៏មានការរៀបចំឈុតឆាកយ៉ាងពិសេសក្នុងឳកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌ នេះដែរ ដើម្បីទទួលបាននូវអារម្មណ៍រីករាយក៏ដូចជា ការកំសាន្តអារម្មណ៍តាមទស្សនីយភាពដ៏វិសេសវិសាលនារាត្រីចុងសប្តាហ៍នេះ សូមរីករាយទស្សនាក្នុងការប្រគំតន្រ្តី Ganzberg Uber Concert នៅថ្ងៃ អាទិត្យ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០២០នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ដោយ៖ វណ្ណនី