© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជារៀងរាល់សប្តាហ៍កម្មវិធីតន្ត្រី Boostrong Gold Medal Concert តែងតែនាំអារម្មណ៍អ្នកទស្សនាទៅកាន់ភាពសប្បាយរីករាយជាមួយចង្វាក់ភ្លេងគ្រប់សម័យកាល ជាពិសេសនៅក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិខ្មែរយើងកម្មវិធីតន្ត្រី Boostrong Gold Medal Concert ក៏បាននាំយកមកនូវបទចម្រៀងពិរោះៗអមដោយតារាចម្រៀងល្បីៗនាថ្ងៃចុងសប្តាហ៍នេះផងដែរ។
តារាចម្រៀងស្រីរាងស្រឡូនមានទឹកដមសំនៀងផ្អែមស្រទន់កញ្ញា មាស សុខសោភា ក៏មានវត្តមាននៅក្នុងការប្រគំតន្ត្រីដ៏អស្ចារ្យនេះដែរ ដោយបានលើកយកមកនូវបទចម្រៀងប្រពៃណីជាច្រើនបទមកបកស្រាយ រួមជាមួយតារាចម្រៀងល្បីៗជាច្រើនរូបទៀតរួមមានលោក សេង ផានិត កញ្ញា ឈើរី និងកញ្ញា ចាន់ឡៃ វលក្ខណ៍ ។
ទោះបីជាសប្តាហ៍នេះ តារាចម្រៀងទាំង ៤ រូបបានត្រៀមនូវបទចម្រៀងបែបប្រពៃណីជាច្រើនបទ ដើម្បីលើកយកមកបកស្រាយ ក្នុងឳកាសអបអរពិធីបុណ្យ ភ្ជុំបិណ្ឌ ក៏ពិតមែនប៉ុន្តែកម្មវិធីតន្ត្រី Boostrong Gold Medal Concert ក៏នៅតែមានការលើកយកនូវបទចម្រៀងបែបមនោសញ្ចេតនា និងបទភ្លេងបែបញាក់កន្ត្រាក់អារម្មណ៍បញ្ចូលគ្នា ដើម្បីបង្កើនភាពរីករាយ និងកាន់តែអស្ចារ្យនៅចុងសប្តាហ៍នេះ។
ចង់ដឹងថា សប្តាហ៍នេះកម្មវិធីតន្ត្រី Boostrong Gold Medal Concert មានអ្វីពិសេស និងបទសម្រៀងពិរោះរួមបញ្ចូលជាមួយខ្លឹមសារចាក់ដោតយ៉ាងណានោះ កុំភ្លេចរងចាំទស្សនាណា ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ សៅរ៍ ទី ១២ ខែ កញ្ញា ឆ្នាំ ២០២០ ខាងមុខនេះ ចាប់ពីម៉ោង ៤:៣០ នាទីល្ងាចតទៅ៕
ដោយ៖ វណ្ណនី