© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សប្ដាហ៍នេះជើងខ្លាំងទម្ងន់ ៥១ គីឡូក្រាម ៤ រូបរួមមាន កណ្ដាប់ដៃរហ័សច្បាស់រន្ទះជើង អេលីត ផានិត, អ្នកប្រយុទ្ធមាឌល្អិតចិត្តពាសមេឃ សួរ ចាន់រាជ, កែងប្រហារជើងគ្មានមេត្តា ប៊ន ពន្លិក, កីឡាករល្អស្នៀត ឫទ្ធិ មាន់ព្រៃ ត្រូវឡើងមកប្រជែងគ្នាដណើមជើងឯកម៉ារ៉ាតុន អធិរាជគុនខ្មែរ ISI PALM-ISI PIPE សប្ដាហ៍ទី ១០ ថ្ងៃទី ១៣ ខែ កញ្ញា នេះ។តើម្នាក់ក្នុងចំណោមអ្នកទាំង៤ នរណាអាចគ្រងពានម៉ារ៉ាតុនទម្ងន់ ៥១ និងប្រាក់ ២លាន ៦ សែនរៀល?
នៅក្នុងកម្មវិធីដ៏កក្រើកតែមួយ គូឯកប្លែកអារម្មណ៍ជើងចាស់ប៉ះជើងខ្លាំង កណ្ដាប់ភ្លើង ជី ឆៃលី ជួបរៀមច្បង ខ្លាចំណាស់ច្បាស់ក្បាច់ អាំង សំអាត និងជើងឯកម៉ារ៉ាតុន សប្ដាហ៍ទី ៥ ឡុង សុផា ប៉ះជើងខ្លាំងត្រកូលម៉ន ម៉ន ព្រហ្មម៉ាញ។
សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN និងផ្សាយបន្តលើ Page FacebooK PNN Sports Page Facebook ISI STEEL នាថ្ងៃទី ១៣ ខែ កញ្ញា ចាប់ពីម៉ោង ១២ ថ្ងៃត្រង់!!!
ដោយ៖ លី ហួរ