© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាច្រើនថ្ងៃ ដែល និច បានចាប់ខ្លួន អ៊ុនធីកា ទៅនៅឲ្យឆ្ងាយដោយមិនឲ្យអ្នកណាដឹងនោះ វាកាន់តែបង្កជាបញ្ហាកាន់តែខ្លាំងឡើងសម្រាប់អ្នកទាំងពីរ ជាពិសេស គឺនិច ខ្លួនឯង។ ជាសាច់រឿង ដែលធ្វើឲ្យទស្សនិកជន ជក់ចិត្ត ចង់ដឹងថា តើជីវិតរបស់មនុស្សស្រីអាត្មានិយម ដូចជាអ៊ុន ធីកា នឹងធ្លាក់ទៅដល់កម្រិតណា ?
រ៉ាវី ដែលជាបងស្រីរបស់អ៊ុន ធីកា បើទោះជានាងមានតែងតែមានចិត្តខឹងនឹងប្អូនស្រីយ៉ាងណា ក៏នាងមិនអាចកាត់ផ្តាច់ចោលនូវមនោសញ្ចេតនារបស់នាងបានដែរ។ ដោយសារតែភាពភ័យខ្លាច និងអស់ផ្លូវដើរ អ៊ុនធីការ បានព្យាយាមទាក់ទងទៅរ៉ាវី ដើម្បីសុំជំនួយ ប៉ុន្តែរ៉ាវីហាក់ដូចជាគ្មានជំនឿទៅលើនាង ។ ក្រោយមក បន្ទាប់ពីសើបដំណឹងដឹងថា អ៊ុន ធីកា ត្រូវបាននិចជាស្វាមីចាប់ទៅ គ្រប់គ្នា រួមទាំងវី មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយនាំគ្នាស្វែងរកទីកន្លែងលាក់ខ្លួនរបស់និច និងអ៊ុនធីកា។ រ៉ាវី និងនិច ធ្លាប់ជាសង្សារគ្នាពីមុន ដូចនេះ រ៉ាវីអាចដឹងច្បាស់ពីអ្វីដែលនិចចង់ធ្វើ ។
នាងក៏បានទាក់ទងទៅនិច ហើយព្យាយាមនិយាយលួងលោម និចកុំឲ្យធ្វើបាបអ៊ុន ធីកា។ ទោះជាយ៉ាង រឿងគ្រប់យ៉ាងក៏ត្រូវបានអ្នកគ្រប់គ្នាដឹង ហើយពេលនោះ រ៉ាវី ក៏សម្រេចចិត្តទៅជួយអ៊ុន ធីកាដោយខ្លួនឯង។ នាងបានដឹងពីកន្លែងដែលនិចយកអ៊ុនធីកាទៅលាក់ខ្លួន។ បំណងល្អរបស់រ៉ាវី មិនបានធ្វើឲ្យចិត្តរបស់អ៊ុន ធីកា ប្រែមកជាអាណិតវិញទេ ផ្ទុយទៅវិញ ធីកា បែរជាយល់ថា រ៉ាវី មានគំនិតអាក្រក់ រួមដៃធ្វើបាបនាងជាមួយនិច។ ការប្រតាយប្រតប់គ្នា បានចាប់ផ្តើមឡើង ហើយនិចក៏ជាជនរងគ្រោះឡើងដោយសារស្នាដៃពិឃាតរបស់អ៊ុន ធីកា។
តើដំណើរសាច់រឿង នឹងបន្តទៅជាមួយឈុតឆាកបែបណាទៀតនោះ សូមរង់ចាំទស្សនានៅក្នុងរឿង «ភ្លើងស្នេហ៍ភ្លើងច្រណែន» មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៩ យប់ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ