© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដំណើរសាច់រឿង ដ៏កម្សត់របស់ តួអង្គ អង្គាបុស្បកំពុងតែធ្វើឲ្យអារម្មណ៍ទស្សនិកជន ហាក់ស្លុងចិត្ត ចូលទៅក្នុងឈុតឆាកនៃរឿងមួយនេះ។ នាយទ្រព្យ ដែលជាបុរសមានភក្តីស្នេហាគេត្រឡប់មកវិញ។ ចំណែកឯ អង្គាបុស្ប ក៏ជានារីដែលមានបេះដូង និងក្តីស្រឡាញ់ប្រគល់ឲ្យនាយទ្រព្យអស់ពីចិត្តផងដែរ។ ជាអកុសល កម្ម នៃចំណងស្នេហារបស់អ្នកទាំងពីរ ដែលមានឪពុក និងប្អូនស្រី នាងសងពីប តាមព្យាបាទគ្រប់ពេល ដែលមិនអាចឲ្យ អង្គាបុស្ប និងពេទ្យទ្រព្យ រស់នៅជាមួយគ្នាបានសមបំណងឡើយ។
នៅថ្ងៃរៀបការរបស់ពួកគេ ឪពុក និងសងពីប បានរួមគំនិតគ្នា ដើម្បីបំបែកពួកគេឲ្យចេញពីគ្នា ហើយអង្គាបុស្បដោយយល់ឃើញថា ឪពុករបស់ខ្លួន កែប្រែចិត្តគំនិត ឈប់ពង្រាត់នាង និងនាយទ្រព្យហើយ ក៏បណ្តោយខ្លួនឲ្យចាញ់ល្បិចរបស់ សងពីប ។ ចាប់តាំងពីពេលនោះមក អង្គាបុស្ប និងនាយទ្រព្យ ក៏ត្រូវបែកគ្នាជារៀងរហូត ដល់ស្លាប់រៀងៗខ្លួន។
អង្គាបុស្ប ត្រូវបានឪពុកចាប់បង្ខំឃាំងទុកនៅក្នុងជង្រុកស្រូវយ៉ាង វេទនាដូចជាសត្វធាតុ និងបង្អត់អាហារជាច្រើនថ្ងៃ។ នាងស្ទើរតែក្លាយជាសាកសពទៅហើយ ក៏ព្រោះតែភាពសាហាវរបស់ឪពុកនាង។ ចំណែកឯង សងពីបវិញ នៅជាមួយនឹង នាយទ្រព្យ ប៉ុន្តែអ្វីដែលធ្វើឲ្យសងពីបនៅតែមិនសប្បាយចិត្ត ទោះបីជាគេយករូបកាយនាយទ្រព្យបាន ប៉ុន្តែចិត្តនិងបេះដូងរបស់នាយទ្រព្យ គឺនៅតែដិតដាមជាមួយនឹងអង្គាបុស្បគ្រប់ពេល។
តើសាច់រឿង នឹងបញ្ចប់ទៅដោយបែបណា បើវេនកម្មនៃតួអង្គទាំងពីរ នាងអង្គាបុស្ប និងនាយទ្រព្យនេះ ត្រូវបែកគ្នានោះ? តើអ្នកណាខ្លះ នឹងត្រូវទទួលរងនូវផលកម្មដែលខ្លួនបានសាង? ទាំងអស់នេះ នឹងមាននៅក្នុងឈុតឆាកនៅភាគបន្ទាប់ទៀត ក្នុងរឿង« ក្លិនផ្កាអង្គាបុស្ប » ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ