© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វាស្ទើរតែជារឿងមួយដែលហត់នឿយ សម្រាប់តួអង្គ មារតី ដែលជាប្រពន្ធរបស់វិជ្ជបុត្រ ជួបនឹងស្វាមីមានចរិតព្រាននារី ពីស្រីម្នាក់ទៅស្រីម្នាក់ទៀត មិនចេះចប់ មិនចេះហើយ។ «កាំបិតមុខពីរ» ដែលជាសាច់រឿង ដែលបង្ហាញពី សុភមង្គស្នេហាប្តីប្រពន្ធមានតែនៅលើក្រដាសស្នាម ប៉ុន្តែការពិតវាប្រៀបដូចជាឆាកល្ខោន សម្តែងឲ្យមនុស្សនៅជុំវិញខ្លួនឃើញ តែប៉ុណ្ណោះ។
មកដល់វគ្គនៃពាក់កណ្តាលសាច់រឿងនេះ មារតីក៏បានជួបនឹងបញ្ហាបេះដូងដ៏ឈឺចាប់មួយទៀត បើទោះបីជាស្រីកំណាន់ខាងក្រៅរបស់វិជ្ជបុត្រ ត្រូវបានកម្ចាត់ចោលហើយក៏ពិតមែន។ ទស្សនិកជន ដែលតែងតែតាមដានទស្សនា មិនដាច់នោះ ប្រហែលជាបានដឹងពីសាច់រឿងខ្លះៗ ពីតួអង្គ នាងចាន់ បងប្អូនស្រីជីដូនមួយរបស់វិជ្ជបុត្រ។ ស្របពេលនឹងឈុតឆាកនៃសាច់រឿងនេះ បង្ហាញឡើង គឺវាពិតជាធ្វើឲ្យចាក់ដោតទៅដល់អារម្មណ៍ទស្សនិកជន ជាពិសេស ភរិយាគ្រប់រូបដែលកំពុងតែ និងធ្លាប់ជួបនូវរូបភាពដ៏ឈឺចាប់មួយនេះ។
តួយ៉ាង ដូចជា តួអង្គ មារតីដែលជាប្រពន្ធរបស់វិជ្ជបុត្រ បើទោះបីជាខំព្យាយាមអូសទាញចិត្តស្វាមីរបស់ខ្លួនឲ្យត្រឡប់មកវិញ ក៏នៅតែមិនបានផល គឺមិនអាចកែប្រែចិត្តគំនិតរបស់ប្តីបានឡើយ។ យ៉ាងណាមិញ ដូចជាឃ្លីបវីដេអូនៅក្នុងវគ្គនេះ គឺឆ្លុះបញ្ចាំងពីស្នេហាផិតក្បត់ ដែលចាក់ដោតអារម្មណ៍ស្រ្តីជាភរិយា។
តើដំណើរសាច់រឿងប្តីប្រពន្ធ មារតី និងវិជ្ជបុត្រ នឹងបញ្ចប់ដោយបែបណា បើទង្វើដែលវិជ្ជបុត្រធ្វើ គឺពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែខ្លាំងឡើងៗ ។ ទាំងអស់នេះ មាននៅក្នុងឈុតឆាកនៃភាគបន្ទាប់នៅក្នុងរឿង «កាំបិតមុខពី» មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ