© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សម្រាប់ទស្សនិកជន ដែលជាហ្វេនៗគាំទ្រ ខ្សែភាពយន្តភាគចិន ហុងកុង របស់ TVB ប្រហែលជាកំពុងតែតាមដានជក់ចិត្តជាមួយនឹងសាច់រឿង នៅក្នុងរឿង «អាថ៌កំបាំងភូមចំលែក» ដែលកំពុងតែជាចម្ងល់ដល់អ្នកទស្សនា ថាតើ មុខមាត់តួអង្គឃាតករនៅក្នុងរឿងនេះ គឺជាអ្នកណាឲ្យពិតប្រាកដ។
ភស្តុតាងជាច្រើន ដែលគ្រួសារត្រកូលលូ និងមេកងភូមិបានប្រមូលពីជនសង្ស័យ ប៉ុន្តែនៅតែមិនអាចវែកមុខរកឃាតករ ដែលបានធ្វើរឿងអាក្រក់ សម្លាប់មនុស្សកន្លងឃើញ។ សាច់រឿង បានបង្ហាញពីតួអង្គនីមួយៗ ដោយប្រពន្ធរបស់ ស៊ូហ្វុង ជានារីដែលវ័យឆ្លាត ព្យាយាម និងពូកែរកដំណោះស្រាយបានគ្រប់បញ្ហាឲ្យអ្នកភូមិស្រីៗ។
នៅក្នុងភូមិ តែងមានរឿងឃាតកម្ម និងចាប់ជំរិតជាច្រើនករណីដែល មិនទាន់ដឹងថាជាស្នាដៃរបស់អ្នកណាម្នាក់នោះទេ ទោះបី ស៊ូហ្វុង និងមេកងភូមិសហការគ្នា តែមិនបានសម្រេច។ ដោយអស់លទ្ធភាព ស៊ូហ្វុង ក៏រកនឹកវិធី ឲ្យឃាតករចេញមុខមកបង្ហាញខ្លួនវិញ។ ការពិត អ្នកដែលគ្រប់គ្នាកំពុងតាមតែរកនោះ គឺជាអ្នកបម្រើប្រុសជំនិតម្នាក់នៅក្នុងគ្រួសាររបស់ស៊ូហ្វុងទៅវិញ។ គេជាជាមនុស្សដែលមានកលល្បិច ខ្ពស់ មិនងាយនឹងអ្នកណាចាប់កំហុសបានទេ ហើយជាមនុស្សពាក់ស្រោមមុខច្រើនទៀត។
ដើម្បីចង់ដឹងថា តើតួអង្គ ដែលជាឃាតករនេះ នឹងធ្វើរឿងអ្វីបន្តទៀតនៅក្នុងឈុតឆាកនៅភាគបន្ទាប់ សូមរង់ចាំទស្សនាភាគបន្តៗ នៅក្នុងរឿង «អាថ៌កំបាំងភូមចំលែក» មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់៕
សូមទស្សនាវីដេអូខ្លីខាងក្រោម៖
ដោយ៖ សិរីរដ្ឋ