© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគថៃ រឿង« បេះដូងខ្វះកម្តៅ »ដែលកំពុងតែនឹងឈានជិតមកដល់វគ្គបញ្ចប់ហើយ។ ស្នេហាត្រីកោណ រវាង យុទ្ធ ដាវនឿ និងពីន នៅតែជាចំណងបញ្ហា ស្រាយមិនទាន់ចប់ ដែលនេះជាឈុតឆាកដ៏ល្អមើលមួយ ដែលធ្វើឱ្យទស្សនិកជនទន្ទឹងរង់ចាំមើលថា តើលោកយាមយុទ្ធ នឹងធ្លាក់ទៅលើនារីណាម្នាក់ ក្នុងចំណោមនារីទាំងពីរនាក់នេះ?
ដាវនឿ ដែលជានារីមានភ័ព្វសំណាងខ្ពស់ ត្រូវបានម្ចាស់ធនាគារដ៏ធំមួយទទួលយកនាងធ្វើជាកូនធម៌ ហើយនាងក៏បានផ្លាស់ប្តូរជីវិតពីភាពក្រខ្សត់ មកជាភាពមានបាន មានសម្ភារៈនិយម ប្រាក់ចាយមិនខ្វះ។ ចំណែកឯ យាមយុទ្ធ នៅតែតាមស្រឡាញ់ដាវនឿដដែល ដោយមិនបានផ្លាស់ប្តូរចិត្តនោះទេ។
យាយយុទ្ធ ស្របពេលដែលខ្លួនកំពុងតែមានចិត្ត និងតាមស្រឡាញ់ដាវនឿនោះ ក៏មិនភ្លេចនឹងភារកិច្ចមួយរបស់ខ្លួនដែរ នោះគឺសើបប្រវត្តិ ខ្លួនកាលពីមុន ហេតុអ្វីឪពុកម្តាយត្រូវស្លាប់ក្នុងភ្នក់ភ្លើងយ៉ាខ្លោចផ្សាយបែបនេះ ហើយប្អូនស្រី តើនៅមានជីវិតដែរឬទេ? បន្ទាប់ពីបានដឹងខ្លះមកថា អំពីខ្សែកមួយខ្សែដែលបានបន្សល់រូបរាងមកទល់ពេលនេះ គឺជាតម្រុយឱ្យយាមយុទ្ធ អាចសន្និដ្ឋានបានថា អ្នកណា ជាប្អូនស្រីបង្កើតរបស់ខ្លួន។ ការពិតត្រូវបានបែកធ្លាយ ដោយពីនដែលជាមនុស្សស្រីតាមស្រឡាញ់យុទ្ធជាយូរមកហើយនោះ បែរជាប្អូនស្រីរបស់ខ្លួនទៅវិញ។
តើពីននឹងមានអារម្មណ៍បែបណា ពេលដឹងថា ខ្លួនជាប្អូនស្រីរបស់មនុស្សប្រុសខ្លួនស្រឡាញ់ នោះ? ដើម្បីចង់ដឹងថា តើឈុតឆាកនៅវគ្គនេះ ល្អមើលយ៉ាងណា សូមទស្សនិកជន រង់ចាំទស្សនា ក្នុងរឿង «បេះដូងខ្វះកម្តៅ» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៩ យប់ ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ