© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងរ៉ាវសើបអង្កេត មេក្លោងជួញដូរក្នុងមុខជំនួញផ្លូវងងឹត ឈុតឆាកនៅក្នុងរឿ «បេះដូងអ្នកអភិរក្ស» បានចងជាបញ្ហាកាន់តែខ្លាំងឡើងៗ ដែលធ្វើឱ្យទស្សនិកជនចង់ដឹងថា តើតួអង្គអេវ៉ា រវាងស្នេហា និងឪពុក តើត្រូវជ្រើសរើសយកមួយណា។ អេវ៉ា ដែលជាកូនស្រីបង្កើត របស់លោកដេវីត ដែលជាម្ចាស់ធំប្រព្រឹត្តិបទឧក្រិដ្ឋ សម្លាប់មនុស្សជាច្រើន ដើម្បីតែមុខជំនួញរបស់ខ្លួននោះ គឺមិនបានដឹងរឿងដែលនៅពីក្រោយរបស់ឪពុកនាងទេ។ នាយកូរីន ដែលមានតួនាទីនៅក្នុងក្រុមរបស់ផាស៊ុ ហើយក៏មានចិត្តស្រឡាញ់អេវ៉ា ដូចជាផាស៊ុ ស្រឡាញ់រ៉េន ដូចគ្នា។
ព្រោះតែអេវ៉ា ជាកូនស្រីរស់នៅជាមួយនឹងឪពុកជាជនល្មើសបែបនេះ ទើបកូរីន បានរកវិធីសាស្ត្រគ្រប់យ៉ាង ដើម្បីចូលទៅកៀកនឹងអេវ៉ា។ គេបានប្រើក្តីស្រឡាញ់ដែលមានចំពោះអេវ៉ា គឺដោយសារតែការងារបានសម្រេច។ ដេវីត គឺជាមនុស្សឆ្លាតបំផុត និងឆាប់យល់ពីកាលៈទេសៈ គេមិនបានទុកអោយទំនាក់ទំនងរវាងងកូរីន និងអេវ៉ា នៅបន្តទៅមុខបានទៀតទេ ។ បើពុំនោះ គ្រប់យ៉ាងនឹងបែកការជាក់ជាមិនខាន។ ដេវីត បានបកស្រាយប្រាប់កូនស្រីរបស់ខ្លួនឱ្យនៅឆ្ងាយពីកូរីន ព្រោះគេមិនបានស្រឡាញ់ដោយចិត្តស្មោះនោះទេ។
អេវ៉ា ហាក់ដូចជាមិនជឿសម្តីរបស់ដេវីតឡើយ ដូចនេះ ដេវីតក៏សម្រេចចិត្តរៀបឆាកល្ឋោនមួយ ឱ្យអេវ៉ាឃើញថា កូរីន ពិតជាមិនបានស្រឡាញ់នាងនោះទេ។ ដេវីត បានសួរសំនួរ ទៅកាន់កូរីន អំពិទឹកចិត្តដែលមានចំពោះកូនស្រីរបស់ខ្លួន កើតចេញពីបេះដូង ឬដោយសារតែការចង់ដឹងអាថ៌កំបាំង។
ចម្លើយដែលអេវ៉ា បានលឺច្បាស់ពីមាត់របស់កូរីននោះ គឺគេមិនបានស្រឡាញ់នាងទេ គេធ្វើនេះគឺដើម្បីបោកប្រាស់នាងតែប៉ុណ្ណោះ។
ចម្លើយដ៏គួរឱ្យឈឺចាប់ជាទីបំផុត ពេលដែលអេវ៉ាលឺបែបនេះហើយ នាងមានអារម្មណ៍ថា ស្នេហាមួយនេះគឺជាការកុហក ។
នេះ គឺជាអ្វីដែលដេវីតចង់បាន នៅពេលឃើញអេវ៉ា បានបែកគ្នាពីកូរីន។ តើបំណងរបស់ដេវីត អាចនឹងបានសម្រេចជារៀងរហូតដែរទេ? តើអេវ៉ា នឹងដើរចេញពីកូរីន ឬមួយបន្តទំនាក់ទំនងនេះដដែល? សូមរង់ចាំទស្សនាឈុតឆាកល្អមើល នៅភាគបន្ទាប់ទៀតនៅក្នុងរឿង« បេះដូងអ្នកអភិរក្ស» ផ្សាយជូននៅលើកញ្ចក់ទូរទស្សភីអិនអិន វេលាម៉ោង ១១ ព្រឹក ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
ដោយ៖ សិរីរដ្ឋ