© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សង្គ្រាមប្រជែងស្នេហ៍ ដណ្តើមយកព្រះរាជបុត្រាកន គឺព្រះធីតា សាយ៉ា និងការ៉ាកេត កាន់តែធ្វើឱ្យសាច់រឿងទាំងមូលល្អមើលខ្លាំងឡើងៗ។ ល្បិចកល ដែលធ្វើយ៉ាងណាឱ្យ ការ៉ាកេត បានរៀបការជាមួយព្រះបុត្រា តន គឺជាស្នាដៃរបស់ព្រះធីតា សាយ៉ា ដើម្បីបញ្ចៀសជីវិតព្រះបុត្រា កន ឱ្យបំភ្លេចការ៉ាកេតចោល ។ ដោយសារតែស្នេហា ក្តីស្រឡាញ់មួយនេះមានចំណងនិស្ស័យពីអតីតជាតិ គឺនៅតែធ្វើឱ្យចិត្តព្រះ បុត្រាកន ដកជាប់នឹងការ៉ាកេតជារៀងរហូត។ ចំណែកឯ ព្រះធីតាយ៉ាវិញ កាន់តែមានចិត្តតាមព្យាបាទ ឈ្នានីស មិនឈប់ឈរ។
ព្រះបុត្រាកង ព្រះធីតាយ៉ា ការ៉ាកេត និងព្រះបុត្រា តន
ព្រះធីតា យ៉ា ការ៉ាកេត និងព្រះបុត្រាតន
នៅវគ្គបន្ទាប់ទៀតនេះ ទស្សនិកជននឹងបានទស្សនាឈុតឆាកជាច្រើនទៀត ដែល ព្រះធីតាយ៉ា ចាប់ផ្តើមកាន់តែខ្លាំង ដើម្បីបំបែកបំបាក់ការ៉ាកេត និងព្រះបុត្រាកន ឱ្យបានដាច់ស្រឡះពីគ្នា។ មិនត្រឹមតែធ្វើឱ្យព្រះបុត្រា ដើរចេញពីការ៉ាកេតប៉ុណ្ណោះទេ នាងថែមទាំងប្រើល្បិច ឱ្យអ្នកទាំងពីរខឹងគ្នាទៀតផង។ នៅក្នុងសាច់រឿងនៅវគ្គនេះ ព្រះបុត្រាកន ហាក់ដូចជាមានព្រះទ័យសង្ស័យមិនច្បាស់ពីចិត្តរបស់ការ៉ាកេត ថានាងពិតជាស្រឡាញ់ខ្លួន ឬយ៉ាងណា? ដោយបានដឹងពីជម្រៅចិត្តរបស់ព្រះបុត្រាកន បែពនេះហើយ ព្រះធីតាយ៉ា ក៏បានបញ្ឆោតការ៉ាកេតឱ្យនិយាយពាក្យថា មិនបានស្រឡាញ់ព្រះបុត្រាកន ចេញពីមាត់នាងផ្ទាល់តែម្តង។
ព្រះធីតា យ៉ា និងព្រះមាតា
ការ៉ាកេត និងព្រះបុត្រា តន
សម្តីនេះ ព្រះបុត្រា បានស្តាប់លឺហើយ ក៏មានអារម្មណ៍ថា ការ៉ាកេតបានកុហកទ្រង់គ្រប់បែបយ៉ាង។ ការ៉ាកេត ឈឺចិត្តមិនគួរណាមកចាញ់ល្បិចរបស់ព្រះធីតាយ៉ាសោះ ហើយនាងនឹង ខំព្យាយាមធ្វើយ៉ាងណា ទាញចិត្តព្រះបុត្រាកនឱ្យត្រឡប់មកវិញឱ្យទាល់តែបាន។ ចង់ដឹង សាច់រឿងក្នុងវគ្គនេះ ល្អមើល និងជក់ចិត្តកម្រិតណា សូមរង់ចាំទស្សនាការផ្សាយជូននៅក្នុងរឿង «ព្រហ្មលិខិតស្នេហ៍» ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១១ ថ្ងៃត្រង់៕
ដោយ៖ សិរីរដ្ឋ