© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគថៃ ស្រុកស្រែបែបកំប្លែងៗ រឿង លង់ស្នេហ៍អូនពេទ្យ កាន់តែចូលមកដល់ឈុតឆាកល្អសើចទៀតហើយ។ ជាមួយនឹង កម្លោះ សង្ហា មេភូមិដាំរ៉ុង ចាប់ផ្តើមមានទំនាក់ទំនងស៊ីជម្រៅជាមួយនឹងអ្នកគ្រូពេទ្យ ផៃលីនបន្តិចម្តងៗ។ ស្នេហា មួយនេះ បានធ្វើឱ្យអ្នកទាំងពីរ កាន់តែមាន ភាពស្អិតរមួតនឹងគ្នាខ្លាំងឡើងៗ។ ដោយឡែក ឪពុករបស់មេភូមិ ហាក់ដូចជាមិនចង់ឱ្យកូនប្រុសរបស់ខ្លួន ស្រឡាញ់គ្នាជាមួយនឹងគ្រូពេទ្យឡើយ។ ដោយសារតែ បារម្ភខ្លាចមេភូមិដាំរ៉ុងខូចចិត្ត ឪពុករបស់គេក៏បានទៅសហការរកវិធីសាស្ត្រយ៉ាងណា ឱ្យមេភូមិដាំរ៉ុងអាចបំភ្លេចអ្នកគ្រូពេទ្យបាន។
មេភូមិដាំរ៉ុង និងគីម ឡាង
មេភូមិដាំរ៉ុង មិត្តភក្តិ និងគីម ឡាង
នៅក្នុងសាច់រឿងនេះដែរ ទស្សនិកជនប្រហែលជាស្គាល់តួអង្គម្នាក់ឈ្មោះ គីម ឡាង ដែលជាកូនស្រីចិន ដែលមានចិត្តលួចស្រឡាញ់មេភូមិដាំរ៉ុងដូចគ្នា។ ដោយសារឃើញបែបនេះ ឪពុករបស់មេភូមិ និងម្តាយរបស់គីម ឡាង បានធ្វើរឿងមួយ ដោយឱ្យនាងនៅស្នាក់បន្ទប់ជាមួយនឹងម៉ាលីស ជាប្អូនស្រីរបស់មេភូមដាំរ៉ុង ដើម្បីបានរស់នៅក្នុងផ្ទះ ជាមួយគ្នា។ បន្ទាប់ពីម្តាយរបស់គីម ឡាង ធ្វើពុតជាដេញនាងឱ្យចេញក្រៅផ្ទះនោះ ស្រីស្អាតកូនចិនម្នាក់នេះ បានទៅសុំលន់តួអង្វរមេភូមិឱ្យជួយ ហើយមិនតែប៉ុណ្ណោះ ថែមទាំងជ្រកក្រោមដំបូលផ្ទះតែមួយទៀតផង។ ក្រោយពីបានចូលទៅរស់នៅក្នុងផ្ទះរបស់មេភូមិភ្លាម គីម ឡាង បានប្រើល្បិចកលមួយ ដើម្បីបង្ហាញដល់អ្នកស្រុកទាំងអស់ថា មេភូមិ ពិតជាបានចាប់បង្ខំមកលើរូបកាយនាងមែន។ ជួនជារកឱកាសបាន គីម ឡាង ក៏រកវិធីសាស្ត្រធ្វើយ៉ាងណា ឱ្យបាននៅជិតកៀកកើយជាមួយមេភូមិ។ នេជាគំរោងការដែលត្រូវរៀបចំឡើងដោឪពុករបស់មេភូមិ និងម្តាយរបស់ គីម ឡាង។
មេភូមិដាំរ៉ុង ម្តាយគីម ឡាង និងមិត្តភក្តិ
មេភូមិដាំរ៉ុង ឪពុក និងមិត្តភក្តិ
ទាំងអស់នេះ នឹងបង្ហាញជូនទស្សនិកជនក្នុងឈុតឆាតនាយប់នេះនៅក្នុងរឿង លង់ស្នេហ៍អូនពេទ្យ។ ចង់ដឹងទេថា តើមេភូមិដាំរ៉ុងអាចនឹងបណ្តោយខួន រហូតធ្វើឱ្យគីម ឡាងចាប់រៀបការទាល់តែបានឬយ៉ាងណា? សូមកុំភ្លេចតាមដានទស្សនាសាច់រឿងបន្ត ដែលមានផ្សាយជូនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាច នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ សិរីរដ្ឋ