© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ប្រិយមិត្តគាំទ្រខ្សែភាពយន្តភាគខ្មែររបស់ ភីអិនអិន បានចូលរួមបោះឆ្នោតអោយតារាក្នុងដួងចិត្តរបស់ខ្លួនជាមួយយុទ្ធនាការដែលមានឈ្មោះថា ការណាត់ជួបដ៏អស្ចារ្យ ដែលបាននិងកំពុងធ្វើរហូតដល់ថ្ងៃទី១៧ កុម្ភៈ ២០២០។ អស់រយៈពេលមួយសប្តាហ៍មកនេះ យើងឃើញថាមាន អ្នកចុចគាំទ្រតារាទាំងបីគូសរុបរហូតដល់ជិតប្រាំមួយពាន់នាក់ (ជិត៦០០០នាក់) ហើយយុទ្ធនាការនេះបានបង្ហាញអោយមហាជនបានឃើញរហូតជិតប្រាំមួយម៉ឺននាក់ (ជិត៦០០០០នាក់)។
លទ្ធផលបឋម «ការណាត់ជួបដ៏អស្ចារ្យ»
លទ្ធផលបឋម «ការណាត់ជួបដ៏អស្ចារ្យ»
តាមលទ្ធផលបឋមគិតត្រឹមថ្ងៃសុក្រ ទី៧ ខែកុម្ភៈ នេះ បង្ហាញថាគូតារាដែលទទួលបានការចុចគាំទ្រនាំមុខគេ នោះគឺ លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ ដែលពួកគេគឺជាតួឯកស្រី ប្រុស ក្នុងរឿង អ្នកម៉ាក់វ័យក្មេង នាំពីក្រោយដោយគូ លោក ខាត់ វ៉ៃហាំង និង កញ្ញា ស៊ិន យូប៊ីន ដែលជាតួអង្គឯកក្នុងរឿង បំណុលម្តាយ ដោយឡែកសម្រាប់គូទី៣ដែលទទួលបានការចុចគាំទ្រតិចជាងគេ គឺគូរបស់ លោក អេត វីន និងកញ្ញា ម៉ូនី វិជ្ជរ៉ា ជាតួអង្គឯកក្នុងរឿង តួគេ ខ្ញុំសម្តែង ។
លោក នូ ឧសភា និង កញ្ញា ឈិន មុនីនាថ តួក្នុងរឿង «អ្នកម៉ាក់វ័យក្មេង»
យ៉ាងណាម៉ិញ នេះគ្រាន់តែជាលទ្ធផលបឋមប៉ុណ្ណោះ ដូច្នេះសម្រាប់អ្នកដែលគាំទ្រតារាពីរគូទៀតកុំទាន់អស់សង្ឃឹម ព្រោះនៅមានរយៈពេលយូរទៀតទើបយុទ្ធនាការ ការណាត់ជួបដ៏អស្ចារ្យ ត្រូវបញ្ចប់ ពោលគឺនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន តួសម្តែងក្នុងរឿង «បំណុលម្តាយ»
លោក អេដ វីន និងកញ្ញា ម៉ូនី វិជ្ជរា តួសម្តែងក្នុងរឿង «តួគេ ខ្ញុំសម្តែង»
សូមបញ្ជាក់ដែរថា សម្រាប់គូណាដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេនឹងក្លាយជាគូដែលឈ្នះ ហើយគូដែលឈ្នះនឹងជ្រើសរើសយកអ្នកដែលចុចគាំទ្រគូរបស់ខ្លួនចំនួន០១នាក់ ដើម្បីបានញុំាអាហារពេលល្ងាចជាមួយគ្នា នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ
ហ្គាឌិស៊ីធី(GardenCity Hotel)។
ឱកាសពិសេសដែលនឹងបានស្និទ្ធស្នាលជាមួយតារាដែលលោកអ្នកស្រឡាញ់ អាចជារបស់លោកអ្នក!
ដោយ៖ ម៉ី វ៉ាន់ណែត