© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ឈុតឆាកនៃដំណើរសាច់រឿងបង្ហាញពីបុរសម្នាក់ ដែលរស់នៅដោយខ្វះភាពកក់ក្តៅ តាំងតែពីតូច រហូតដល់ធំ បាននឹងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នោះគឺរឿង បេះដូងខ្វះកម្តៅ។ ជាការពិតណាស់ ជាមួយនឹងការចាក់ផ្សាយជូនទស្សនាបានជាច្រើនភាគកន្លងរួចមកហើយនោះ គឺមកដល់ពេលនេះ ក៏ឈានមកដល់វគ្គដែលកាន់តែល្អមើលជក់ចិត្តថែមទៀតផង ។ តួយ៉ាង នាង ដាវ នឿ ត្រូវជាលេខាជំនិតជាមួយនឹងកូនស្រីសេដ្ឋីនីម្នាក់ បានបណ្តាលចិត្តស្រឡាញ់គ្នាជាមួយនឹង យុទ្ធ ដែលជាបុរសសម្បូរទ្រព្យ ប៉ុន្តែខ្សត់ភាពផ្អែមល្ហែម។
ដាវ នឿ និងម្ចាស់ស្រី
យ៉ាងណាមិញ យុទ្ធ ត្រូវបានគេស្គាល់ថាជាមនុស្សប្រុសដែលម្ចាស់របស់ ដាវ នឿ ស្រឡាញ់ខ្លាំងបំផុត ។ រាល់ពេលដែល បុរសខ្វះភាពឯកោរូបនេះ បានជួបនឹងដាវ នឿ និងម្ចាស់ស្រីរបស់នាង គេហាក់ដូចជាមានអារម្មណ៍ថា ថ្វីត្បិតតែ នាងដាវ នឿ ជាកូនស្រីក្រីក្រ ចំណែកឯ ម្ចាស់ស្រីរបស់ ដាវ នឿ ជាកូនសេដ្ឋីក៏ពិតមែន ប៉ុន្តែគេមានចិត្តទៅលើ នាងតូច នឿ នោះទៅវិញ។
យុទ្ធ និងម្ចាស់ស្រីរបស់ ដាវ នឿ
ក្នុងសាច់រឿងនេះ ទស្សនិកជនប្រហែលជាបានដឹងពីចរិតរបស់ម្ចាស់ស្រី ដាវ នឿងរួចទៅហើយ ដោយនាងគឺជាមនុស្សទំយើ រឹងរូស បើស្រឡាញ់របស់អ្វី ត្រូវតែយកឱ្យបាន ដោយគ្មានលក្ខខណ្ឌណាមួយនោះទេ។ នេះ គឺជានិស្ស័យតាំងពីកំណើតរបស់គេ សូម្បីតែដាវ នឿ ក៏បានដឹងច្បាស់ហើយ ប៉ុន្តែហេតុអ្វីនាងនៅតែបណ្តោយចិត្តមានចំពោះ លោកយុទ្ធទៀត។ នៅមានច្រើនវគ្គបន្តទៅមុខទៀត ដែលនឹងបង្ហាញទស្សនិកជនពីឈុតឆាកដ៏ឆ្ងាញ់ភ្នែក ពីអារម្មណ៍ខឹងរបស់ម្ចាស់ស្រី ដាវ នឿ ថានឹងធ្វើអ្វីខ្លះចំពោះនាង នៅពេលដឹងថា នាងបានលួចយកបេះដូង របស់នាងបែបនេះនោះ?
ដើម្បីកុំឱ្យខកខាន សាច់រឿងប្រទាក់ក្រឡា ល្អមើលនៅវគ្គនេះ សូមកុំភ្លេចតាមដានទស្សនា នៅក្នុងរឿង បេះដូងខ្វះកម្តៅ ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពី ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៩យប់៕
ដោយ៖ សិរីរដ្ឋ