© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ស្ថានីយ៍ទូរទស្សន៍ PNN តែងតែនាំអារម្មណ៍ទស្សនិកជន ជាពិសេសហ្វេនៗដែលគាំទ្រខ្សែភាពយន្តខ្មែរ នូវសាច់រឿងថ្មីជានិច្ច។ ជាក់ស្តែងថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០១៩ ម្សិលមិញនេះ ស្ថានីយ៍ទូរទស្សន៍ PNN បានធ្វើពិធីក្រុងពាលីខ្សែភាពយន្តភាគថ្មីរឿង «ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ » ដោយមានការចូលរួមសម្ដែងពីសំណាក់តារាប្រុសស្រីល្បីៗជាច្រើនដួង។
ដោយឡែក នៅក្នុងខ្សែភាពយន្តភាគខ្មែររឿង «ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ » បន្ទាប់ពីបង្ហាញពីធីក្រុងពាលីភ្លាមៗនោះធ្វើឲ្យ ទស្សនិកជនជាច្រើនភ្ញាក់ផ្អើល និងត្រេកអរយ៉ាងខ្លាំង ក្រោយតារាស្រីពីររូបកញ្ញា ស៊ីន យូប៊ីន និង ដួង ម៉ានិច ចាប់ដៃគ្នាជាលើកដំបូងនៅក្នុងការសម្តែង។ ព្រោះប្រសិនបើក្រឡេកមកមើលពីសន្ទុះគាំទ្ររបស់អ្នកទាំងពីរនៅក្នុងការសម្តែង ហើយនេះក៏ជាតម្រូវការដែលហ្វេនៗតែស្រមៃចង់ឲ្យអាយដលរបស់ខ្លួនប៉ះគ្នាជាយូរមកហើយ ព្រោះអ្នកទាំងពីរសុទ្ធតតែមានចំណុចពិសេសរៀងខ្លួន ទាក់ចិត្តហ្វេនៗ។
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ដួង ម៉ានិច
ដូចដែលប្រិយមិត្តធ្លាប់បានដឹងពេលកន្លងមកហើយថា ម៉ានិច សាច់រឿងមុនៗនាងនិយមសម្តែងជាតួអង្គកាច។ ចំណែកឯ យូប៊ីន និយមតួអង្គស្លូតបូត រម្យទម។ រង់ចាំអ៊ុតតួអង្គរបស់អ្នកទាំងពីរទាំងអស់គ្នា នៅក្នុងរឿង «ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ »៕
ដោយ៖ ចន្ទ សិរីរដ្ធ