© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ពីកម្មវិធី Boostrong Music On Fire តែងតែមានអ្វីដែលថ្មី ពិសេសពីតារាៗដែលមានឈ្មោះបោះសម្លេង មកពីគ្រប់ផលិតកម្មក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងសម្រាប់សប្តាហ៍នេះប្រជុំសុទ្ធតែតារាល្បីទៀតហើយមានទាំងតារាជើងចាស់ និងតារាពន្លកថ្មីដូចជា អ្នកនាង សុគន្ធ នីសា លោក ប៊ូ តាំងហៀង កុមារាភ្នែកតឹង ឆេង ប្រសិទ្ធ និងព្រះនាងតូច នរោត្តម ជេនណា។
អ្វីដែលកាន់តែពិសេសទៀតនោះ ទស្សនិកជនក៏អាចសំណូមពរដោយ Comment ចំណងជើងបទចម្រៀងរបស់តារាចម្រៀងណាមួយ ក្នុងចំណោមតារាចម្រៀងទាំងបួននាក់ ខាងលើដែលទស្សនិកជនចូលចិត្ត តាមរយៈហ្វេសប៊ុគផេកhttps://www.facebook.com/boostrongmusic/ ។ ដូច្នេះតើបទចម្រៀងអ្វីខ្លះដែលពួកគាត់នឹងលើកយកមកបកស្រាយនាសប្តាហ៍នេះ?
កុំភ្លេចចូលរួមទស្សនាកម្មវិធី Boostrong Music On Fire អោយបានច្រើនកុះករ នាថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៤:៣០នាទីតទៅ នៅក្នុងស្ទីតយោម៉ាស៊ីនត្រជាក់
ព្រែកភ្នៅ នឹងមានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ភីអិនអិន៕
សូមទស្សនាវីដេអូ
ដោយ៖