© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វត្តមានតារាល្បីៗជាច្រើនដួង តែងតែចូលខ្លួនមកអង្រួនឆាកក្នុងកម្មវិធីប្រគុំតន្ត្រីភេសជ្ជៈ Boostrong Music On Fire នៅស្ទូតឌីយោភីអិនអិនជារៀងរាល់សប្តាហ៍។ ជាពិសេស សម្រាប់អ្នកដែលគំាំទ្រ និងចូលរួមកម្សាន្តសប្បាយដោយផ្ទាល់ ឬនៅតាមកញ្ចក់ទូរទស្សន៍ ក៏ទន្ទឹងរង់ចាំថាតើតារារូបណាទៀតហើយ ដែលមកបង្ហើរសំនៀង ក៏ដូចជាមានអ្វីប្លែកសម្រាប់កំដរចំនីចក្ខុទៀតនោះ។ ឈានមកដល់ចុងសប្តាហ៍ថ្មីនេះដែរ លោកអ្នកនឹងកាន់តែរំភើបរីករាយ ហ៊ោទៅតាមចង្វាក់ភ្លេង ក្រោមសំនៀងរួមគ្នារបស់តារា៣ដួង ជាតំណក់ឈាមសិល្បៈរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្តិ នោះគឺ កូនប្រុសរបស់លោក ។
ជាមួយនឹងភាពស្រស់សង្ហា ដ៏គួរឱ្យទាក់ទាញបែបសិល្បៈទាន់សម័យក្នុងស្រទាប់យុវវ័យ កូនប្រុសត្រកូលសុវត្ថិទាំងបី ក៏បានត្រៀមរួចរាល់ជាស្រេចនូវការបកស្រាយបទចម្រៀងពីរោះៗញាក់កន្ត្រាក់អារម្មណ៍ អមទៅដោយក្បាច់រាំយ៉ាងពិសេសថែមទៀតផង។ មួយវិញទៀត ដើម្បីញុំាងឱ្យបរិយាកាសកម្មវិធីតន្ត្រីទាំងមូល កាន់តែមានភាពពុះកញ្ជ្រោលទៅដល់អារម្មណ៍ទស្សនិកជន ពួកគេនឹងបញ្ចេញនូវShow រាំជក់ចិត្ត ជក់ភ្នែក ទៅតាមចង្វាក់ភ្លេងលាន់លឺពេញផ្ទៃឆាកផងដែរ។ ក្នុងនោះដែរ មានហ្វេនៗជាច្រើនដែលគាំទ្រទៅលើបទចម្រៀង ក៏ដូចជាការសម្តែងរបស់តារាក្មេងខ្ចី វ័យពេញស្នេហ៍ទាំងបីរូបនេះ ហើយចង់ឃើញនូវវត្តមានរបស់ពួកគេ ជាមួយនឹងស្តាយ៍រៀបចំខ្លួនសាកសមជាតារាចម្រៀង សម័យបច្ចេកវិទ្យាទំនើប និងសំបូរបែប។ ទន្ទឹមគ្នានេះដែរ ក៏មានការចូលរួមបកស្រាយចម្រៀងពីរោះៗបន្តទៀត ពីសំណាក់តារាស្រីសម្បុរស្រអែមស្រស់ ឈិន ម៉ានិច ដែលនឹងមកកំដរលោកអ្នកជាមួយនឹងសម្លេងដ៏ស្រទន់របស់កញ្ញា និងរួមទាំងតារាប្រុសស្រីជាច្រើនដួងផ្សេងទៀត។
សូមកុំភ្លេចចូលរួមទស្សនាការបកស្រាយបទចម្រៀង ក៏ដូចជាការសម្តែងShowពិសេសៗពីវត្តមានតារាៗល្បីៗខាងលើ នៅក្នុងកម្មវិធីប្រគុំតន្ត្រីភេសជ្ជៈ Boostrong Music On Fire ដោយផ្ទាល់និងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសៅរ៍ ទី ១២ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ៤ និង ៣០ នាទីរសៀលតទៅ។ បន្ថែមពីនេះទៀត កម្មវិធីនៅតែបន្តស្វែងរកម្ចាស់រង្វាន់ ទឹកប្រាក់២០ម៉ឺនរៀល ដល់មាសមួយតម្លឹង នៅចុងបញ្ចប់នៃកម្មវិធីជាមួយនឹង ហ្គេម Boostrong តេឈ្នះលុយ ដោយគ្រាន់តែតាមដានទស្សនាការប្រគុំតន្ត្រី ហើយធ្វើតាមការណែនាំរបស់ពិធីករជាការស្រេច៕
សូមទស្សនាវីដេអូ
ដោយ៖