© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទៅវត្តធ្វើបុណ្យ យកចង្ហាន់ប្រគេនព្រះសង្ឃនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានក្លាយជាសកម្មភាពធម្មតារក្សានូវទំនៀមដែលពលរដ្ឋខ្មែរបានធ្វើបន្តវេនគ្នារាប់តំណដូនតាមកហើយ។ តែទោះអនុវត្តអំឡុងពេលយូរខែឆ្នាំយ៉ាងណាក៏បែបផែននៃកម្មវិធីនេះនៅតែអាចរក្សាបាននូវប្រជាប្រិយភាពរបស់ខ្លួនដដែល ព្រោះអាចញ៉ាំងចិត្តជ្រះថ្លានឹងការសាងបុណ្យ ហើយទទួលបានភាពរីករាយក្នុងពេលព្រមគ្នាតែម្តង។
យើងធ្វើបុណ្យរួមគ្នា
ការពិតប្រគេនចង្ហាន់គ្រាន់ជាចំណែកមួយ នៃកម្មវិធីធ្វើបុណ្យតាមរយៈរូបភាពជាច្រើនដែលមាននៅតាមទីវត្តអារាមនានាប៉ុណ្ណោះ ព្រោះជាក់ស្តែងពិធីបែបសាសនាមានចម្រុះរូបភាពគ្នា មិនត្រឹមប្លែកភ្នែកទាក់ទាញការចាប់អារម្មណ៍ តែក៏ផ្តល់នូវភាពរីករាយថែមមួយកម្រិតទៀត។ តើអាចសប្បាយនឹងអ្វីបានខ្លះ? តោះទៅទស្សនា លោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ិន យូប៊ីន ទាំងអស់គ្នា។
ដោយអំណាចនៃសេចក្តីល្អយើងសាងរួមគ្នា សូមសុខគ្រប់គ្រាកុំឲ្យមានហ្មង!
ខ្ញុំវិញ! ខ្ញុំបន់ឲ្យតែ………………!^^ ចុះយូប៊ីនវិញ? បន់ផ្សងសុំពរអ្វីដែរ?
ទោះអាកាសធាតុក្តៅខ្លាំងយ៉ាងណា? តែយើងប្រាថ្នាសូមបានសុខុម ត្រជាក់ត្រជុំដូចទឹក
វគ្គរីករាយនឹងរសជាតិអាហារតាមតំបន់វិញម្តង៖
ក្តៅអីក៏ក្តៅទៅ! សំខាន់បានញ៉ាំការ៉េមពីរនាក់
បើខ្ញុំទាំងពីនាក់លក់ទឹកត្នោតវិញ តើអ្នកទាំងអស់គ្នាជួយទិញរឺទេ?
ទុកឲ្យខ្ញុំ! ទឹកកកឈូសទាល់តែដាក់អាហ្នឹងឲ្យច្រើនបន្តិច បានឆ្ងាញ់ណា៎
យូប៊ីនហ្ហា៎ ដាក់ទឹកស្ករប៉ុណ្ណឹងផ្អែមខ្លាំងពេកទេដឹង?
គិតតែចាក់ទៅយើង! ញ៉ាំបានរឺអត់មិនបាច់គិតទេ សំខាន់បានសប្បាយមែនអត់?
ធ្វើបុណ្យក៏ធ្វើហើយ ដើរញ៉ាំអីកូរពេញភូមិក៏ធ្វើហើយ មិនបាច់គិតអីទេ ឥលូវដល់វគ្គថតរូបលេងជាកិច្ចបង្ហើយបុណ្យតែម្តងទៅ
ដោយ៖ កញ្ញា ឃុន វ៉ាន់ដា
ដោយ៖