© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នរណាខ្លះជាអ្នកគាំទ្ររឿងខ្មោច TVB? ទូរទស្សន៍ ភីអិនអិនបានបញ្ចេញនូវកាលបរិច្ឆេទចាក់ផ្សាយ រឿងភាគហុងកុងដ៏ គួរអោយចាប់អារម្មណ៍មួយគឺ រឿង «តាក់ស៊ីចាប់ខ្មោច» ដែលគ្រោងនឹងចាក់ផ្សាយ ចាប់ពីថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៩នេះ វេលាម៉ោង១១:០០ព្រឹក រៀងរាល់ថ្ងៃ ចន្ទ-សុក្រ។
ដោយសារតែគុណភាពដ៏ប្លែករបស់ខ្សែរឿងនេះមានលក្ខណៈ មិនស៉ាំញ៉ាំ និងលាយឡំជាមួយឆាកកំប្លុកកំប្លែងមិនដាច់ផង ទើបធ្វើអោយទស្សនិកជនជាច្រើនដែលបានទស្សនាជាភាសាចិនហើយ នៅតែរង់ចាំទស្សនាការបកប្រែនិងបញ្ចូលសំលេងជាភាសាខ្មែរតាមបុស្តិ៍ទូរទស្សន៍ភីអិនអិនទៀត។
«តាក់ស៊ីចាប់ខ្មោច» សាច់រឿងបានបង្ហាញពីជីវិតរបស់ Kenneth Ma (Ma Gwai) ដែលតែងតែជួបគ្រោះថា្នក់ ប៉ុន្តែរាល់លើកមិនដែលធ្វើអោយគេមានគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ ដែលមើលទៅហាក់បីដូចជាគេមានវិញ្ញាណតាមរក្សាការពារ។ ដើមហេតុគឺ មានថ្ងៃមួយ ដែល Ma Gwai ដើរទៅបត់ជើងតូ ចស្រាប់តែប៉ះចំទីតាំងដែលវិញ្ញាណខ្មោចមានឬទ្ធានុភាពមួយនៅចាំទីនោះ។ បន្ទាប់មក វិញ្ញាណខ្មោចដដែលតែងតែដើរតាម Ma Gwai ជានិច្ច និងបានបញ្ចុះបញ្ចូលអោយ Ma Gwai សហការជាមួយខ្លួនក្នុងការជួយកម្ចាត់វិញ្ញាណអាក្រក់។
តើ Ma Gwai និងវិញ្ញាចិត្តល្អនោះអាចរួមគ្នាកម្ចាត់វិញ្ញាណបណ្តាអាក្រក់នានាដោយវិធីណា?
តើបេសកកម្មកម្ចាត់វិញ្ញាណអាក្រក់ដែលអាចនាំទៅដល់ការធ្វើអោយប៉ះពាល់ដល់គ្រួសាររបស់ Ma Gwai ពួកគេជួបរឿងរ៉ាវចុះឡើងបែបណាខ្លះ? ហើយដោះស្រាយដោយវិធីណា?
សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង តាក់ស៊ីចាប់ខ្មោច ចាក់ផ្សាយចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១១:០០ព្រឹក រៀងរាល់ថ្ងៃចន្ទ-សុក្រ បន្ទាប់ពីរឿង «ប្រតិបត្តិការអាថ៍កំបាំងក្នុងជួរប៉ូលីស»។
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖