© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធី Freshy Winner តែងតែផ្តល់ជូននូវទស្សនីយភាពប្លែកៗសប្បាយៗ ដល់ទស្សនិកជន ក៏ដូចជាហ្វេនៗបានទស្សនាដោយមិនមានការធុញទ្រាន់នោះឡើយ។ កាន់តែពិសេសទៅទៀតនោះ ទាំងការរៀបចំឆាក សាកសមនឹងកម្មវិធីចូលឆ្នាំខ្មែរតែម្តង បើក្រឡេកមើលការស្លៀកពាក់របស់ពិធីករពិធីការនី នឹងតារាកិត្តិយស ស្លៀកពាក់បែបខ្មែរ មើលទៅពិតស្រស់ស្អាតខ្លាំង ពិតជារីករាយនឹងទទួលទេវតាឆ្នាំថ្មីផងដែរ។
វត្តមានតារាកិត្តិយសសប្តាហ៍នេះ ទស្សនិកជនពិតជាបានស្គាល់រួចមកហើយ តាមរយះការកំប្លែង នឹងថតរឿងកំប្លែងខ្លីៗ ដែលផ្តល់ជូនចំណីអារម្មណ៍ដល់ទស្សនិកជន សើចសប្បាយរីករាយ នោះគឺនាយ ពាក់មីដែលកំពុងតែល្បីល្បាញនៅលើបណ្តាយសង្គមយ៉ាងខ្លាំង ។ នាយ ពាក់មី នឹងចាប់ដៃគូរជាមួយនឹង កញ្ញា អៀ ម៉េងលិ នៅក្នុងក្រុម (តែទឹកឃ្មុំ) នឹងមកប្រកួតជាមួយ លោក សុបិន្តនឹងចាប់ដៃគូរជាមួយ កញ្ញា ហ្វាហ្វា នៅក្នុងក្រុម (ទឹកត្រឡាច)។
បេក្ខជនទាំងបួនរូបនឹងត្រូវឆ្លងកាត់វិញ្ញាសារដែរកម្មវិធីបានដាក់ជូនរួចជាស្រេចក្នុងនោះរួមមាន៖ ហ្គេមទី១ វៃក្អម , ហ្គេមទី២ ហក់ចាក់, ហ្គេមទី៣ ប៉ាវវៃ នឹងហ្គេមទី៤ Version IQ។ ចំពោះហ្គេមទាំងបីនេះ តម្រូវអោយបេក្ខជនទាំងពីរក្រុមមានភាពឆ្លាតវៃ រហ័សរហួន ព្រមជាមួយនឹងទេពកោសល្យ ទើបអាចទទួលបានជ័យជំនះបានប្រាក់លានពីកម្មវិធីវិលត្រលប់ទៅផ្ទះវិញ។
ទន្ទឹមនឹងការឆ្លងកាត់វិញ្ញាសារ ទស្សនិកជនក៏នៅតែទទួលបាននៅភាពសប្បាយរីករាយ ពីកាយវិការ នឹងពាក្យសំដីនិយាយឌឺដងផ្លែផ្កា ដែលញុំាងអោយកម្មវិធីកាន់តែមានភាពរស់រវើកថែមទៀត។
ចង់ដឹងថា តើទាំងពីរក្រុមនឹងត្រូវឆ្លងកាត់វិញ្ញាសារយ៉ាងណាខ្លះ? សូមកុំភ្លេចរង់ចាំទស្សនាក្មុងកម្មវិធី Freshy Winner ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ សៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧យប់តទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០% ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ