© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជួបគ្នាសារជាថ្មីពីកម្មវិធីគ្រួសាររីករាយ ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយភាពដ៏សប្បាយរីករាយ នឹងផ្តល់នូវចំណេះដឹងជាច្រើនដល់អូនៗតូចផងដែរ។ កាន់តែពិសេសទៅទៀតនោះ សប្តាហ៍នេះកម្មវិធីថតនៅខាងក្រៅ នៅឯផ្ទះបាយកុមារ ឬហៅកាត់ ចង្រ្កានសប្បុរសធម៌ ដែលនឹងផ្តល់ឱកាសជូនដល់ប្អូនៗដែលមានភាពក្លាហាន ចូលរួមលេងហ្គេមសប្បាយៗដើម្បីទទួលយករង្វាន់ពីកម្មវិធី។
វត្តមានប្អូនប្រុស ដា វិត នឹងប្អូនស្រី ស៊ាន ឌីណា នឹងចូលរួមលេងហ្គេមវគ្គទីមួយដែលហ្គេមនោះមានឈ្មោះថា ស្ទាប។ ចំណែកឯវគ្គទីពីរ ចូលរួមលេងដោយប្អូនប្រុស វិន រ៉ាម៉ុន នឹងប្អូនប្រុស អាន គីស៊ាន ដែលនឹងលេងហ្គេមមានឈ្មោះថា ជីវហារវិញ្ញាណ។ វគ្គទី៣ ចូលរួមលេងដោយប្អូនស្រី ហេង ស្រីតី , ប្អូនស្រី ដែក សុភីបញ្ញា និងប្អូនប្រុស វិន មការា នៅក្រុមទី១, នឹងប្អូនប្រុស ដេក រស់ , ប្អូនស្រី ហ៊ាង សុវណ្ណារី និងប្អូនស្រី ម៉ុន សុម៉ាលី ក្រុមទី២ ហ្គេមនោះមានឈ្មោះ លោតប៉ាវ ។
ប្អូនៗដែលចូលរួមលេងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពព្រមទាំងចំណេះដឹងនឹងភាពឆ្លាតវៃដើម្បីយកជ័យជំនះព្រមទាំងទទួលបានរង្វាន់ជាច្រើនពីកម្មវិធីត្រលប់ទៅផ្ទះវិញ។
ចង់ជ្រាបកាន់តែច្បាស់ថាប្អូនៗដែលចូលរួមលេងហ្គេមទាំងអស់នឹងមានសមត្ថភាពអាចយករង្វាន់បានពីកម្មវិធីយ៉ាងណានោះ? សូមកុំភ្លេចរង់ចាំតាមដានទស្សនាការផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធី «គ្រួសាររីករាយ» នៅថ្ងៃអាទិត្យ ទី១៤ ខែ មេសា ឆ្នាំ ២០២៤ ចាប់ពីវេលាម៉ោង ១១ព្រឹកតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ