© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគថៃ ភ្លើងគំនុំ ចូលមកដល់ភាគបញ្ចប់នៅយប់នេះហើយ ក្រោយគ្រប់យ៉ាងដែលនៅពីក្រោយរឿងរ៉ាវដ៏ចម្រូងចម្រាស់រវាងប្រាង និងព្រែត្រូវបានលាតត្រដាងព្រោះតែអ្នកស្រីផា ដែលជាជំនិតរបស់ប្រាង បានរៀបរាប់មុនពេលដែលនាងស្លាប់។
ក្រោយមានភស្តុតាងវីដេអូដែលអ្នកស្រីផាបានថតទុកមុនពេលស្លាប់ ទើបធ្វើអោយព្រែ និងភីត បានទៅប្តឹងប៉ូលីសដើម្បីចាប់ប្រាង។ ព្រោះតែប្រាងដឹងខ្លួនមុន ទើបរត់គេចខ្លួនក្នុងបំណងដើម្បីកុំអោយប៉ូលីសចាប់ ប៉ុន្តែម៉ៃក៏បានទៅរកឃើញកន្លែងលាក់ខ្លួនរបស់ប្រាង និងបានប្រាប់ទៅព្រែ។ ក្រោយប្រាងជួបម៉ៃ និងជួបព្រែ រឿងរ៉ាវជាច្រើនបានកើតឡើង ប្រាងព្យាយាមប្រតាយប្រតប់ជាមួយព្រែ រហូតទាល់តែរងរបួសធ្ងន់ទាំងសងខាង។
តើប្រាងនឹងមានវាសនាបែបណានៅចុងបញ្ចប់នេះ? កុំភ្លេចរង់ចាំតាមដានទស្សនារឿង ភ្លើងគំនុំ ភាគបញ្ចប់នៅយប់នេះ វេលាម៉ោង ៩យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត