© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដូចទស្សនិកជនដឹងហើយថា ប្រាង គឺជាមនុស្សតែម្នាក់គត់ដែលនៅពីក្រោយការស្លាប់របស់មនុស្សជាច្រើននាក់ មិនថាការស្លាប់របស់ប៉ាម៉ាក់ព្រែ ប្តីខ្លួនឯង និងចុងក្រោយសូម្បីកូនប្រុសរបស់ខ្លួនក៏នាងហ៊ានធ្វើតែសំណាងដែលកូនប្រុសមិនបានស្លាប់ ទង្វើទាំងនេះ ព្រោះតែនាង មានចិត្តលោភលន់ ចង់បានភាគហ៊ុននិងទ្រព្យសម្បត្តិរបស់ប៉ាម៉ាក់ព្រែ។ រឿងទាំងអស់នេះ មានតែអ្នកស្រីផាដែលជាជំនិតរបស់ប្រាងប៉ុណ្ណោះដែលដឹងគ្រប់យ៉ាងថាប្រាងបានធ្វើអ្វីខ្លះ ហើយក៏ជាមនុស្សតែម្នាក់ដែលមានភស្តុតាងក្នុងដៃអំពីការប្រព្រឹត្តិ៍របស់ប្រាង។
ដោយសារតែភាពទាល់ច្រកព្រោះខ្លាចគេដឹងថាខ្លួនគឺជាអ្នកនៅពីក្រោយរឿងរ៉ាវទាំងនេះ ទើបធ្វើអោយប្រាង ចាប់ផ្តើមមិនទុកចិត្តលើអ្នកស្រីផា នឹងថែមទាំងបានទម្លាក់កំហុសគ្រប់យ៉ាងអោយទៅអ្នកស្រីផាទៀតផង រហូតដល់អ្នកស្រីអត់ទ្រាំពុំបានក៏បានបញ្ចប់ជីវិតខ្លួនឯងដោយការផឹកថ្នាំសម្លាប់ខ្លួន។ តែមុននឹងស្លាប់ អ្នកស្រីបានថតវីដេអូនិយាយរឿងគ្រប់យ៉ាងដែលប្រាងបានធ្វើ។ នេះគឺជាភស្តុតាងសំខាន់ក្នុងការចាប់កំហុសរបស់ប្រាង។
តើប្រាងនឹងធ្វើបែបណាក្រោយរឿងរបស់ខ្លួនត្រូវបានបែកធ្លាយ? សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង ភ្លើងគំនុំ ចាក់ផ្សាយនៅរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៩យប់ តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត