© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿង ជម្លោះបក្សយានសាន និង បាយហ័រ កំពុងតែធ្វើអោយទស្សនិកជនកាន់តែឆ្ងល់ពីទំនាក់ទំនងរវាងបក្សទាំងពីរ ថាហេតុអ្វីបានជាមានជម្លោះជាមួយនិងគ្នា ព្រោះម្នាក់ៗគ្រាន់តែដឹងថាតាំងពីដើមមក បក្សទាំងពីរត្រូវបានបែងចែកគ្នាដាច់ស្រឡះ បក្សយានសានដាច់ខាត មិនអាចចុះសម្រុងជាមួយបក្ស ផ្កាមួយរយ ឬបក្សបាយហ័របានឡើយ ចំណែកបក្សផ្កាមួយរយក៏ដូចគ្នា រហូតមកដល់ពេលនេះ នៅតែរកចម្លើយមិនទាន់ឃើញដដែល។
ភាគនៅថ្ងៃនេះ នឹងបង្ហាញតួម្នាក់ទៀតហើយ ដែលជាអតីតសិស្សស្រីក្នុងបក្សបាយហ័រ ឈ្មោះសៀក សៀវហឺ ចេញមុខមករករឿងមេបក្សយានសាន ថាំង ចុងជឺ ដែលទើបតែឡើងកាន់តំណែងថ្មីៗ។ សៀវហឺ មិនត្រឹមតែចង់កម្ចាត់ចុងជឺប៉ុណ្ណោះទេ ថែមទាំងចង់សម្លា.ប់មេបក្សផ្កាមួយរយគឺ ជីងសៀង ថែមទៀតផង។ដោយសារតែ សៀក សៀវហ័រមានគំនុំ ទើបបង្ខំអោយកូនប្រុសរបស់ខ្លួន តែងខ្លួនជាស្រី ដើម្បីបន្លំចូលបក្សផ្កាមួយរយ ដើម្បីស៊ើបផ្ទៃក្នុងរបស់បក្សផ្កាមួយរយ និងរៀបចំគម្រោងដើម្បីញុះញង់អោយបក្សផ្កាមួយរយ និងបក្សយានសានឈ្លោះគ្នាទៀតផង។
តើមានរឿងអ្វីទៅទើបបានជាធ្វើអោយអតីតសិស្សផ្កាមួយរយ សៀក សៀវហឺ ចង់ធ្វើបែបនេះ? កុំភ្លេចរង់ចាំតាមដានទស្សនារឿង ជម្លោះបក្សយានសាន និងបាយហ័រ ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១២ថ្ងៃត្រង់តទៅ នៅលលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត